ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​តាជី​យាយជី និង ចុះ​ត្រួតពិនិត្យ​សាលាឆាន់​ថ្មី នៃ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៩​នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​ពី​អាល្លឺម៉ង់ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​ពី​សហគមន៍​អឺរ៉ុប...

ព័ត៌មានលំអិត

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ (២០១៧-២០៣០) ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​គណៈ​អភិបាលក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំ​សមាគម​មនុស្ស​ចាស់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា...

ព័ត៌មានលំអិត

សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ នេះ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ចំនួន​ពីរ និង​កិច្ចប្រជុំ​ចំនួន​មួយ គឺ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​សម្រាប់​ប្រទេស​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សិក្ខាសាលា​បណ្ដុះបណ្ដាល​ស​ម្រា​ប់​អ្នកជំនាញ​ពិនិត្យ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ នៅ​ខេត្ដ​សៀមរាប ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គ​លេ ខ​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រោម​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ដោយ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ។​ ​ឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​នេះ ថ្នាក់ឧត្ដម​មន្ដ្រី នឹង​ជជែក​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ទៅលើ​ការគ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​អាស៊ាន មានការ​គ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន​ឲ្យ​បានល្អ​នៅក្នុង​សាលា ហើយ​សាលា​ដែល​ទទួលស្គាល់​ជា​សាលា​មេត្រី​បរិស្ថាន ត្រូវបាន​ទទួលស្គាល់​គោលការណ៍​៤​សំខាន់ គឺ​ទី​១....

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​តាម​របាយការណ៍​បឋម​របស់​នគរបាល​ចរាច​ណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ ថា កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​រាណ៍​មួយ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ត្រង់ចំណុច​ផ្លូវ​ចូល​សា​លាស​ង្តា​ត់​ស្វាយដង្គំ រវាង​រថយន្ត​ធំ​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​ ​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺ​រថយន្ត​កូរ៉េ ធុន​២​តោន​កន្លះ គ្មាន​ស្លាក​លេខ...

ព័ត៌មានលំអិត

អតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប យក​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន ជា​កម្មវិធី​ជួបជុំគ្នា​លើក​ទី​១

​កាលពី​រាត្រី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩​នេះ ដែលជា​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន​ពិភពលោក អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​ជួបជុំ​មិត្ត​ជា​លើកដំបូង​របស់ខ្លួន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ជា​សាស្ត្រាចារ្យ​ផងដែរ សរុប​ប្រមាណ​ជា ៣៥០​នាក់ ដោយបាន​ចាត់ទុកថា ទិវា​០៥​តុលា ជា​ទិវា​ដ៏​សំខាន់ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគាត់ ដើម្បី​ផ្តល់​បទពិសោធន៍​សម្រាប់​ធនធានមនុស្ស​ជំនាន់​ក្រោយ ។​ ​លោក​បណ្ឌិត...

ព័ត៌មានលំអិត

នៅថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​ធ្វើចរាចរ​និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ ១៥០០០​រៀល​

​យោងតាម​អនុក្រឹត្យ​លេខ ១៥៣ អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥០០០​រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ប្រាក់​ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ ។​ ​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា...

ព័ត៌មានលំអិត

បុរស​ម្នាក់ ប៉ង​ធ្វើអត្តឃាត​អា​រក​សម្លាប់​ខ្លួនឯង​នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សណ្ដាន់ ដោយ​ខឹង​ជាមួយ​ប្រពន្ធ​សុំ​លែងលះ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បុរស​ម្នាក់​បាន​ប៉ង​ធ្វើអត្តឃាត​ដោយ​អា​រក​សម្លាប់​ខ្លួនឯង ដោយ​ប្រើ​កាំបិតបន្ទោះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ខាងកើត​ទីស្នាក់ការ​សាខាគយ​និង​រដ្ឋាករ ស្ថិត​ក្នុងភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះទេ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

​ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ នេះ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​ព្រះ​សង្កែ​ឡាក់ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ចំនួន​១១​ដើម ក្នុងនោះ​កាំភ្លើង​ព្រៃ​ចំនួន​០៨​ដើម និង​កាំភ្លើង​ខ្យល់​ចំនួន​០៣​ដើម ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល យកមក អាវុធ កែច្នៃ​ខុសច្បាប់​ទាំងនោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ...

ព័ត៌មានលំអិត

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

​កាលពី​វេលា​ម៉ោង ២១​និង​១០​នាទី នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល...

ព័ត៌មានលំអិត
Page 435 of 592 1 434 435 436 592

Recommended

សូម Like និង Follow ពួកយើង