ថ្ងៃនេះ រដ្ឋបាលស្រុកពួកចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ស៊ិន ចាន់ថុល អភិបាលរងស្រុកពួក បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកែវព៌ណ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា សហការជាមួយផ្នែករដ្ឋបាលជលផលក្រឡាញ់ ដែលមានកម្លាំងចូលរួមសរុបមានចំនួន៤៣ នាក់ ប្រើប្រាស់កាណូត១០គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប ចាប់ពីចំណុចឃុំកែវព៌ណ រហូតដល់ឃុំសសរស្ដម្ភស្រុកពួក ដោយបានបំផ្លាញចោលឧបករណ៍បរចំនួន០៣គ្រឿង , របាំងសាច់មុងប្រវែង២,២៥០ម៉ែត្រ ...