ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មិនត្រឹមតែជាកន្លែងទស្សនាថ្ងៃលិចនិងថ្ងៃរះ ប្រាសាទភ្នំបាខែង ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណទៀតផង

ប្រាសាទភ្នំបាខែង ជាទីតាំងដែលអ្នកទេសចរនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ក្រៅពីនោះប្រាសាទភ្នំបាខែង ក៏កំពុងក្លាយជាទីកន្លែងថ្មី ដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណថែមទៀតផង។ កញ្ញា ឃាង សុខេង ជាភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទភ្នំបាខែង បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា បច្ចុប្បន្នជំរាលផ្លូវដើរឡើងប្រាសាទភ្នំបាខែង ជារៀងរាល់ពេលព្រឹក និងពេលល្ងាចកំពុងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដែលទីតាំងនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំផ្លូវឡើងបានយ៉ាងល្អប្រណិត ដែលពួកគាត់អាចដើរប្រហែលមួយគីឡូម៉ែត្រពីជើងភ្នំរហូតដល់លើប្រាសាទ...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

នៅសាលប្រជុំ សាលាខេត្តសៀមរាប នាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត...

ព័ត៌មានលំអិត

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

នៅក្នុងបរិវេណវត្តព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ គណៈកម្មការរដ្ឋបាលខេត្តបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ចំនួន២.៤៦១ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ក្នុង ភូមិរការធំ. ភូមិព្រៃ និងភូមិចន្លោ ដែលមានរយៈពេលសរុបចំនួន១៥ថ្ងៃ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែ...

ព័ត៌មានលំអិត

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

បើទោះបីជាស្ថិតនៅឆ្ងាយជាងគេបន្តិចក្តី ប៉ុន្តែប្រាសាទបន្ទាយសំរ៉ែ ស្ថិតក្នុងបរិវេណវង់ធំ នៃតំបន់រមណីយដ្ឋានអង្គរ គឺជាកន្លែងទាក់ទាញអ្នកទេសចរដែលចូលចិត្តភាពស្ងាត់។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី ភូមិព្រះដាក់ ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត ប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោកបណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនគិតថ្លៃ។ យុវនារី យិន ចន្ធា ជាសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានបង្ហាញក្ដីរីករាយដែលរារដ្ឋាភិបាលកម្ពុជា បានគិតគូរពីប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយសារសិស្សនិស្សិតមួយចំនួនមានជីវភាពខ្វះខាត ហើយពួកគាត់គ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ខ្ពស់។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

លោក ម៉ៃ សាមឿន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញានេះ បានលើកឡើងថា ការលក់នំកញ្ចប់ ក៏ដូចជាភេសជ្ជៈកំប៉ុងនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ។ ក្នុងនាមជាអាណាព្យាបាលរបស់កូនៗ ចៅៗ លោកចង់ឲ្យគ្រប់សាលារៀនលក់នំចំណីរបស់ខ្មែរ ដោយម្យ៉ាងបានជួយដល់សុខភាពកុមារ ក៏ដូចជាការជួយឲ្យកសិផលរបស់ពលរដ្ឋកម្ពុជាមានទីផ្សារ។ ចំណែកបុរសពីរនាក់ទៀត ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី បានបង្ហាញការគាំទ្រឲ្យមានការលក់នំចំណីខ្មែរ...

ព័ត៌មានលំអិត

ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានសម្ដែងការរីករាយ ជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែទៀត មានប្រវែង ១៧០ម៉ែត្រ ដែលអាជ្ញាធរគ្រោងនឹងស្ថាបនានាពេលខាងមុខ នឹងជួយដល់ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលផ្លូវនេះបានដាក់ដេញថ្លៃរកក្រុមហ៊ុនទទួលម៉ៅការសាងសង់ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានលើកឡើងថា ផ្លូវមួយខ្សែនេះមានភាពលំបាកខ្លាំង ពិបាកក្នុងការធ្វើដំណើរពេលយប់។ មួយវិញទៀតសម្រាប់ធ្វើដំណើរ ទៅរកសេវាសាធារណៈផ្សេងៗ នៅសាលាស្រុក...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

ថ្លែងក្នុងកិច្ចប្រជុំដើមី្បពិភាក្សា និងប្រមូលទិន្នន័យព័ត៌មាន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍...

ព័ត៌មានលំអិត

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប លោក ម៉ប់ ស៊ីនួន បានបង្ហាញថា សម្រាប់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងក្នុងវិទ្យាស្ថាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ ចាប់ពីកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិតមួយដោយមិនគិតថ្លៃ។ ថ្លែងនៅថ្ងៃទី១១ ខែកញ្ញានេះ លោក ម៉ប់ ស៊ីនួន បានឲ្យដឹងថា...

ព័ត៌មានលំអិត
Page 51 of 589 1 50 51 52 589

Recommended

សូម Like និង Follow ពួកយើង