វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

ប្រធានសមាគមទេសចរណ៍ បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចណ៍ខេត្ដសៀមរាប នៅមិនទាន់មានការរៀបចំសេវាកម្មទេសចរណ៍ រួមមានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីត្រៀមទទួលអ្នកទេសចរក្រោយបញ្ចប់ជំងឺកូវីដ១៩ នៅឡើយទេ ដោយអះអាងថា ការរៀបចំឡើងវិញនេះ ត្រូវការចំណាយថវិកាច្រើន និងកំពុងប៉ះពាល់ផ្លូវថ្នល់ដែលកំពុងអភិវឌ្ឍន៍។ លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញទបង្ហូរទឹកបុរាណមួយដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណៈដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង កាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។ លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមពង្រឹងវិធានការសុខាភិបាលសម្រាប់ភ្ញៀវទេសចរចូលទស្សនាតាមប្រាសាទនានាក្នុងតំបន់អង្គរ

លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរ មានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។ ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល...

ព័ត៌មានលំអិត

ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីដ្ឋានអង្គរ

នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញា បំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត...

ព័ត៌មានលំអិត

មួយខែមកនេះ អាជ្ញាធរជាតិអប្សរា ពិនិត្យលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៣៧៦គ្រួសារ 

រយ:ពេលមួយខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងជួយសម្រួលលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៣៧៦គ្រួសារ។ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងនៅរសៀលថ្ងៃទី០៣ ខែឧសភា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

ដើមឈើដែលមានហានីភ័យខ្លាំងដល់ប្រាង្គប្រាសាទបុរាណ ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានក្រុមអ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាធ្វើការកាត់ដកហូតចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រាសាទបុរាណ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមអ្នកជំនាញចម្រុះ នៃអាជ្ញាធរជាតិអប្សរា បានរួមគ្នាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម ដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

ស្មៅពើកដ៍ក្រាស់ឃ្មឹកដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណអោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។ បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ស្មៅពើកនេះបានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិចនិងឈាងខាងជើង...

ព័ត៌មានលំអិត

រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា តទៅបន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះ បានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

បើទោះបីជានៅក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលបានបិទការចូលទស្សនានៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសក្តី ក៏ក្រុមការងាររបស់អាជ្ញាធរដែលមានភារៈកិច្ចគ្រប់គ្រងរមណីដ្ឋានអង្គរ នៅតែមានសកម្មភាពនៅគ្រប់គោលដៅទាំងអស់។ បើតាមលោក សេង សុធារ៉ា ប្រធានស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមេសានេះថា គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ លោកបន្តថា ក្រុមការងារប្រចាំការនីមួយៗ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ

ចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣...

ព័ត៌មានលំអិត
Page 57 of 94 1 56 57 58 94

Recommended

សូម Like និង Follow ពួកយើង