ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ធំៗ ចំនួន​៤ ធ្វើការ​ពិភាក្សា​លើ​ផលប៉ះពាល់​ធាតុគីមី លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​អង្គ​សន្និសីទ​ស្តីពី កសិកម្ម​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា ចំណេះដឹង​បច្ចុប្បន្ន ការអនុវត្តន៍ និង​តម្រូវការ​អនាគត ធ្វើការ​ពិភាក្សា ដោយ​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​សារធាតុ​ថ្នាំពុល​កសិកម្ម ដែល​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព មនុស្ស សត្វ និង រុក្ខជាតិ​។​ ​នា​ព្រឹក​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ​២០១៨ តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត ស្រ៊ាន ពៅ...

ព័ត៌មានលំអិត

ក្រុម​កសិករ​នៅ​ស្រុក​បន្ទាយស្រី ចំរាញ់​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ផលដំណាំ​លើ​ទីផ្សារ​ក្នុងស្រុក

​​សហគមន៍​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​បន្ទាយស្រី បាន​បង្កើត​ក្រុម​កសិករ​ផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទាញ​ចំណូល​បន្ថែម ខណៈ​ស្លឹកគ្រៃ​របស់​កសិករ កំពុង​ជួប​បញ្ហា​ធ្លាក់​ថ្លៃ លើ​ទីផ្សារ​ក្នុងស្រុក​។​ ​គម្រោង​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ គឺជា​គំនិត​ផ្ដួតផ្តើម​របស់​អង្គកា​រ​អាគ្រី​ស៊ូ​ត ដែលជា​អង្គការ​អន្ដរជាតិ​ផ្នែក​កសិកម្ម និង​ជា​អ្នក​ចងក្រង​បង្កើត​សហគមន៍​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​ផងដែរ​។ ហេតុផល​ចំបង​ដែល​អង្គការ​នេះ​ចងក្រង​កសិករ ឲ្យ​ផលិត​ប្រេង​ស្លឹកគ្រៃ ទី​១ ដោយសារ​មើលឃើញ​ពី​តម្រូវការ​នៅ​តាម​សណ្ឋាគារ ហាង​ម៉ាស្សា​ជាដើម កំពុង​មាន​តម្រូវការ​ខ្ពស់ និង​ទី​២ ចង់​រក​ទីផ្សារ​បន្ថែម​ដល់​ក្រុម​កសិករ​ក្នុង​មូលដ្ឋាន​នេះ​ផ្ទាល់​។​ ​កញ្ញា គង់...

ព័ត៌មានលំអិត

រទេះគោ​ខ្មែរ​ជា​យានជំនិះ ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទស្សនា ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ

​រទេះគោ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​នេះ បាន​រង​ការបាត់បង់​ខ្លះៗ​ហើយ នៅតាម​ជនបទ​ស្រុកស្រែ ដោយសារ​ពលរដ្ឋ​មួយចំនួន​ងាក​មក​ធ្វើ​ជារ​ទៈកង់​ឡាន និង​ប្រើ​គោយន្ដ​វិញ ដើម្បី​បន្ធូ​កម្លាំង​ដល់​សត្វ​គោ​។ ប៉ុន្ដែ​សម្រាប់​ក្នុង​ខេត្ត​សៀមរាប​វិញ រទេះគោ ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង ពី​ភ្ញៀវ​ជាតិ​អន្ដរជាតិ សម្រាប់​ជិះ​កំសាន្ដ និង​ទស្សនា​ទេសភាព​បៃតង​នៅ​តំបន់​អង្គរ​។​ ​ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឲ្យដឹងថា ពួកគាត់​បង្កើត​មុខរបរ​ដឹក​ភ្ញៀវរ​ទះ​គោ​នេះ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ចំនួន​ពីរ​ទៅ​បី​ជើង តាម​រដូវ​សំបូរ ឬ​មិន​សូវ​មាន​ភ្ញៀវ...

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

​អាជ្ញាធរ​មីន​កម្ពុជា សហការ​ជាមួយ​អង្គការ​អន្តរជាតិ សម្រាប់​ការដោះមីន​មនុស្សធម៌​ក្រុង​ហ្សឺ​ណែ​វ ( GICHD) បាន​រៀបចំ​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន​ជា​មួយ​ភាគី​ពាក់ព័ន្ធ ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ប្រតិបត្តិ​ករ​បោសសំអាត​មីន ជាតិ​និង​អន្តរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

​មានប្រសាសន៍​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ អ្នក​សនង្កេតការណ៍​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង គោរព​ច្បាប់​បោះឆ្នោត បទបញ្ជា...

ព័ត៌មានលំអិត

មន្រ្តីយោធាមានស្នាដៃឆ្នើម ចំនួន ២៨០ រូប នៃយោធភូមិភាគទី៤ ទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី

នាយទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ២៨០ រូប ដែលមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចជួនជាតិមាតុភូមិ ត្រូវបានទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងនោះនាយទាហានចំនួន១១រូប ត្រូវបានប្រកាសតែងតាំងមុខងារ ចូលកាន់តំណែងផងដែរ ។ ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែសីហា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

ដើម្បីបញ្ជ្រាបការយល់ដឹកដល់ប្អូនៗ ជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាប មន្ទីរសាធារណការ រួមនិងអ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA បានចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី “ការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង”។ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ព័ត៌មានលំអិត
Page 584 of 589 1 583 584 585 589

Recommended

សូម Like និង Follow ពួកយើង