ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

នៅផ្សារចាស់ក្នុងក្រុងសៀមរាបព្រឹកមិញនេះ សាខាកាំកុងត្រូលខេត្តសៀមរាប រកឃើញស្ពៃក្តោបមានដាក់សារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះពិនិត្យមើលម្ហូបអាហារនៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ ដើម្បីស្វែងរកនូវសារធាតុបូរ៉ាក់ និងសារធាតុគីមីទាំងឡាយដែលគេបានដាក់សម្រាប់ការពារទៅលើម្ហូបអាហារផ្សេងៗ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនោះ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប បាននាំឡានមន្ទីរពិសោធន៍ចុះមកដល់ខេត្តសៀមរាបផ្ទាល់តែម្តង គឺស្ថិតនៅត្រង់ចំណុចផ្សារចាស់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនិងអនាម័យបរិស្ថានជុំវិញបរិវេណព្រះវិហារព្រអង្គចេក ព្រះអង្គចម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវរៀបចំសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយបន្ថែមទៀត ពិសេស​ការរៀបចំអនាម័យ និង បរិស្ថានឲ្យបានស្អាតជាងនេះ ព្រោះថាតំបន់ព្រះអង្គចេកព្រះអង្គចមច្ចុប្បន្ននេះ មានការទាក់​ទាញភ្ញៀវទេសចរជាតិ...

ព័ត៌មានលំអិត

បុរសម្នាក់ត្រូវនគរបាលខេត្តសៀមរាប ចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ កងកម្លាំងនគរបាល នៃការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអង្គភាពនគរបាលទេសចរណ៍ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ ធុន ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ...

ព័ត៌មានលំអិត

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

លោក បូ ម៉េងទ្រី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំរដ្ឋបាលសាលាក្រុងសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលម្នាក់ នៅក្រុងសៀមរាប សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាប្រពន្ធជនរងគ្រោះ

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ ជាប្រពន្ធរបស់ជនរងគ្រោះ ដោយសង្ស័យថាជាឃាតករ។ បន្ទាប់ពីទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត...

ព័ត៌មានលំអិត

អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

អ្នកជំនាញកសិកម្ម ទទួលស្គាល់ដោយរដ្ឋាភិបាលចិន បង្ហាញពីបច្ចេកទេសដាំស្រូវថ្មី ដល់កសិករខ្មែរ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឲ្យប្រជាកសិករ ទទួលបានផលស្រូវច្រើន ខុសពីការធ្វើស្រែតាមទម្លាប់ធម្មតា ដែលអាចទទួលផលក្នុងមួយហិកតាពី៥តោន ទៅ៦តោន។ កាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជិត១០០នាក់ ដែលពួកគាត់ជាកសិករនៅភូមិធម្មជាតិរុនតាឯក បានទទួលបច្ចេកទេសថ្មី អំពីការស្ទូង និងថែទាំស្រូវ...

ព័ត៌មានលំអិត

បច្ចុប្បន្នភាព និងព័ត៌មានលំអិត ជនសង្ស័យបរទេសបីនាក់ ធ្វើការប្លន់ប្រដាប់ដោយអាវុធ នៅស្រុកពួក ខេត្តសៀមរាបល្ងាចម្សិលមិញនេះ

អធិការនគរបាលស្រុកពួក ខេត្តសៀមរាប អះអាងថា ការប្លន់នៅស្រុកពួកម្សិលមិញនេះ មានជនរងគ្រោះម្នាក់រងបួសចំក្បាល ខូចខាតរថយន្តបន្តិចបន្តួច និងពុំមានបាត់បង់ទ្រព្យរបស់ជនរងគ្រោះឡើយ ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចប្រមាញ់ចាប់បានទាំងអស់។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីបង្ក្រាបជនសង្ស័យប្រដាប់អាវុធជនជាតិចិន ៣នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅស្រុកពួក ខេត្តសៀមរាបរួចមក លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក...

ព័ត៌មានលំអិត

ជនជាតិអាមេរិចកាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ដោយសារជម្ងឺស្ទះសរសៃឈាម

នាវេលាម៉ោងប្រហែល១៤:០០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ សមត្ថកិច្ចយើងបានទទួលពត៌មានពីបុគ្គលិកសណ្ឋាគារ ហ្គោលដិនបាត់ថឺ ហ្វ្លាយវីឡា (GOLDEN BUTTERFLY VILLA) ថាមានករណីជនបរទេសស្លាប់ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ ហ្គីលដ្រេត ជូសសេប ដេនញែល (GILDRED JOSEPH DANIEL) ភេទ ប្រុស កើតឆ្នាំ ១៩៧៧...

ព័ត៌មានលំអិត

ប៉ូលិសប៉ុស្តិ៍សង្កាត់គោកចកម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ នៅផ្លូវក្បែរផ្ទះ សង្ស័យជារឿងគំនុំ

ប៉ូលិសប៉ុស្តិ៍សង្កាត់គោចកម្នាក់ ត្រូវឃាតករចាក់សម្លាប់ ពេលជិតមកដល់ផ្ទះ ចម្ងាយប្រហែល២០០ម៉ែត្រ ដោយប្រើកូនកាំបិតចិតបន្លែចុងស្រួច សង្ស័យជារឿងគំនុំ។ហេតុការនេះបានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវគ្រួសក្រហម ពីថ្នល់ជាតិចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ ពួកគេកំពុងដេកនៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូ២ទៅ៣គ្រឿង ជិះដេញចាក់គ្នា ដូចក្នុងរឿងហុងកុងអញ្ចឹង ស្រាប់តែមួយសន្ទុះ ក៏ស្ងាត់...

ព័ត៌មានលំអិត

ជនបរទេសបីនាក់ ត្រូវសមត្ថកិច្ចស្រុកពួក ដាក់ការសង្ស័យថាជាអំពើប្លន់ មានស្ថានទំងន់ទោស

នៅវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ រហូតដល់ម៉ោង៤ទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ កំលាំងនគរបាលរបស់អធិការដ្ឋានស្រុកពួក បានល្បាតតាមរកចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីបានធ្វើសកម្មភាពលួចមានស្ថានទំងន់ទោស(ប្លន់)ស្ថិតនៅភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ជាលទ្ធផលកំលាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យបានទាំងអស់សរុប ៣នាក់ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ៖ ១-ឈ្មោះ ហូ មីង ឆាវ (Hu...

ព័ត៌មានលំអិត
Page 587 of 589 1 586 587 588 589

Recommended

សូម Like និង Follow ពួកយើង