វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រយៈ៤ឆ្នាំនេះអាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានជាង៦,០០០ដើម ក្នុងបរិវេណឧទ្យានអង្គរ

ដើមត្នោតជារុក្ខជាតិមួយប្រភេទ ត្រូវបានចាត់បញ្ចូលជា រុក្ខជាតិនិមិត្តរូបជាតិមួយ របស់ព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៥។ រយៈ ៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតជាង៦,០០០ពាន់ដើម ក្នុងបរិវេណឧទ្យានអង្គរ ខណៈរុក្ខជាតិប្រភេទនេះ កំពុងរងការកាប់បំផ្លាញស្ទើរតែចង់បាត់បង់ទៅហើយ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះថា...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា កាលពីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។ ដោយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព ហើយដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។ បើតាមលោក ឈូក សុម៉ាឡា...

ព័ត៌មានលំអិត

អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន

ការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត គឺក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ អាជ្ញាធរជាតិអាប្សរា ក៏បានរៀបចំឲ្យមានទីតាំងលក់ដូរថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រជាខ្លាំងចំពោះទីតាំងថ្មីនោះ។ បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅក្នុងតំបន់នោះ បានបង្ហាញ់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាបានរៀបចំឲ្យពួកគាត់ ព្រោះនៅទីនោះ...

ព័ត៌មានលំអិត

រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវក្រុមការងារជំនាញ់បានជួសជុលឱ្យផុតពីហានីភ័យ

រចនាសម្ព័ន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្ស ធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះថា គោលបំណងសំខាន់ នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។ ក្នុងនោះមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់កំពែង និងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ...

ព័ត៌មានលំអិត

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

  ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍បានផ្តល់ជីវភាពឲ្យមនុស្សរាប់រយលាននាក់នៅលើពិភពលោក ប៉ុន្តែពិតជាក្រៀមក្រំខ្លាំងណាស់ នៅពេលដែលបានឃើញវិស័យទេសចរណ៍ត្រូវបំផ្លាញដោយកូវីដ១៩ ដូច្នេះពេលនេះ ពិតជាមានភាពចាំបាច់បំផុត ដែលត្រូវកសាងវិស័យទេសចរណ៍ឡើងវិញ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិបទសុវត្ថិភាព សមភាព មិនប៉ះពាល់អាកាសធាតុ និងត្រូវមានការកសាងបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវសម្រាប់សហគមន៍ ម្ចាស់ផ្ទះ អ្នកបំរើការងារ និងអ្នកធ្វើដំណើរ...

ព័ត៌មានលំអិត

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ឬហៅថាបារាយណ៍ខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ ទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំងនេះ គឺបន្ទាប់ពីលោក បានចូលកាន់តំណែង ជំនួសអតីតសហប្រធានចាស់...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាល និងថែទាំសុខភាពទារក...

ព័ត៌មានលំអិត

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ បានមកកំសាន្តនៅខេត្ដសៀមរាបសម្រាប់រយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ

រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៦ និងទី២០ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ១៥២ ២០៨នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៧ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៧ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍...

ព័ត៌មានលំអិត

មន្ដ្រីអប្សរាបង្ហាញថាបច្ចុប្បន្នភ្ញៀវទេសចរមានការយល់ដឹងច្រើនពីការចូលរួមរក្សាសណ្ដាប់ធ្នាប់ និងរក្សាបរិស្ថាននៅអង្គរវត្ដ

លោក ព្រឿង សុខា ជាមន្ដ្រីនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្ដិការនៃអាជ្ញាធរជាតិអប្សរា ជាអ្នកមើលការខុសត្រូវនៅប្រាសាទអង្គរវត្ដ និងភ្នំបាខែង បានដឹងនៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាឱកាសក្នុងពិធីភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានដើរកំសាន្ដនៅក្នុងតំបន់អង្គរ ដូចកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំដែរ ប៉ុន្ដែពួកគាត់បានចូលរួមជាច្រើនក្នុងការរក្សាសណ្ដាប់ធ្នាប់ដោយមធ្យោបាយធ្វើដំណើរនិយមួយៗបានចូលចតនៅក្នុងចំណតត្រឹមត្រូវ ដោយគ្រាន់តែមន្ដ្រីសណ្ដាប់ធ្នាប់ណែនំាពួកគាត់បន្ដិចបន្ទួចប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការរក្សានូវបរិស្ថានអនាម័យក៍ភ្ញៀវទេសចររក្សាបានល្អប្រសើរដែរ ដូចជាការមិនចោលសំរាមអនាធិបតេយ្យ ការហូបអាហារ...

ព័ត៌មានលំអិត
Page 64 of 95 1 63 64 65 95

Recommended

សូម Like និង Follow ពួកយើង