សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

​ស្ត្រី​វ័យ​៤៧​ឆ្នាំ បាន​ស្លាប់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ដាក់​សេរ៉ូម នៅផ្ទះ​គ្រូពេទ្យ​ជនបទ​ម្នាក់ ស្ថិតនៅក្នុង​ភូមិ​អន្លង់​ព្រីង​លើ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ ​ករណីនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៍​ឯក សុខ សុទ្ធា​វុទ្ធ អធិការនគរបាល​ស្រុក​ជី​ក្រែង និង លោក​វេជ្ជបណ្ឌិត អ៊ិន...

ព័ត៌មានលំអិត

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

​សម្ភារៈ​ត្បាញ​ពី​វល្លិ៍​រំពាក់ ភាគច្រើន​ជា​សម្ភារ​បែប​ប្រពៃណី ប៉ុន្តែ​វា​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់ ដោយ​ភាពស្រស់ស្អាត និង​ការ​ប៉ិនប្រសប់​របស់​ត្បាញ​។ ហើយ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នេះ បាន​ផ្ដល់​ប្រាក់​ចំណូល​បន្ថែម​មួយកម្រិត​ទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ របស់​ភូមិ​អារក្ស​ស្វាយ ស្ថិតនៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប​ ​តម្បាញ​រំ​ពាក់ អាច​ថា​ជា មុខរបរ​គោល​របស់​អ្នកភូមិ​អារក្ស​ស្វាយ​មួយ​ផ្សេងទៀត បន្ទាប់​ពី​ការ​ធ្វើ​ស្រែចម្ការ ពីព្រោះ ឈ្មួញ​ជាច្រើន​មកពី​ទី​ជិត​ឆ្ងាយ បាន​បញ្ជា​ទិញ​សម្ភារ​ប្រើប្រាស់​ទាំងនោះ ដើម្បី​យកទៅ​លក់​បន្ត ដែល​រួមមាន...

ព័ត៌មានលំអិត

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

​ព័ត៌មាន​បឋម : សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​សាលា​បឋម សិក្សា​កេស​រា​រ៉ា​ម ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ។​ ​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ...

ព័ត៌មានលំអិត

ជនសង្ស័យ​ប្រុស​ស្រី០៩​នាក់ត្រូវ​ឃាត់ខ្លួនពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខុសច្បាប់​

​ជនសង្ស័យ​៩​នាក់ ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការណ៍​ជាមួយ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៥​ខែ ឧសភា​ឆ្នាំ ២០១៩ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក​។​ ​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៩​នាក់ ក្នុងនោះ​ស្រី​៣​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ក្រុង​សៀមរាប និង​គ្មាន​មុខរបរ​។...

ព័ត៌មានលំអិត

ទិវា​ជំងឺ​ហេ​ម៉ូ​ហ្វីលាពិភ​ពលោក​ឆ្នាំ​២០១៩លើក​ទី​២៩ក្រោម​ប្រធានបទ “​ឈាន​មួយ​ជំ​ហ៊ាន​ដំបូង ដើម្បី​ថែទាំ​សុខភាព​”

 នៅ​ទូទាំង​ប្រទេស​មាន​មន្ទីរពេទ្យ​កុមារ​ចំនួន​២ បាន​ទទួល​ព្យាបាល​កុមារ​ដែល​កើត​ជម្ងឺ​ហេ​ម៉ូ​ហ្វីលា និង​ជម្ងឺ​ឈាម​កម្រ កក ហើយ​សម្រាប់​មនុស្សពេញវ័យ​លើសពី​១៦​ឆ្នាំ ពុំ​មាន​មន្ទី​ពេទ្យ​ព្យាបាល​ជំងឺ​នេះ​ឡើយ សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វីលា​( Haemophilia )​កម្ពុជា សំណូមពរ​សូមឲ្យ​ក្រសួង​សុខាភិបា​ល បង្កើត​មជ្ឈមណ្ឌល​ព្យាបាល​ជម្ងឺ​ហេ​ម៉ូ​ហ្វីលា និង ជម្ងឺ​ឈាម​កម្រ កក សម្រាប់​មនុស្សពេញវ័យ លើសពី​១៦​ឆ្នាំ ! ជំងឺ​ហេ​ម៉ូ​ហ្វីលា ( Haemophilia...

ព័ត៌មានលំអិត

មន្ទីរ​ជំនាញ​ចំនួន​២ក្នុង​ខេត្ត​សៀមរាបចុះ​បញ្ជ្រាប​ការយល់ដឹង​ច្បាប់​ភូមិបាលជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​

​នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​រៀបចំ​ការផ្សព្វផ្សាយ​អំពី​ច្បាប់​ភូមិបាល ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​អំពី​សិទ្ធ​កាន់កាប់​អចលនវត្ថុ​របស់​ប្រជាពលរដ្ឋ រួម​នឹង​សិទ្ធ​ដាក់​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​បញ្ហា ពាក់ព័ន្ធ​ក្នុង​រស់នៅ​ក្នុងភូមិ ឬ​តាម​ស្រុក​របស់​ពួកគាត់​ផងដែរ​។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​សុរិយោដី​នគរ​រូបណីកម្ម និង សំណង់​ខេត្ត​សៀមរាប បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​អំពី​ច្បាប់​ភូមិបាល​នាពេលនេះ...

ព័ត៌មានលំអិត

ជនសង្ស័យ១០​នាក់ជិះ​ម៉ូតូ​កាប់​គ្នា ត្រង់​ចំណុច​ស្ថានីយ​ចាក់​សាំង​កាល់​តិច​ក្រុង​សៀមរាប​

​នៅវេលា​ម៉ោង​ប្រមាណ ៤​ទាបភ្លឺ ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​អំពើហឹង្សា រវាង​ជនសង្ស័យ ១០​នាក់ ព្រួត​គ្នា​វាយ និង​ប្រើ​កាំបិត​ដាវ កាប់​មក​លើ​ជនរងគ្រោះ​ចំនួន ៤​នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ ​បើ​តាម​របាយការណ៍​ប​ឋ​ម របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់ បាន​ធ្វើដំណើរ​ដោយ​ម៉ូតូ​២​គ្រឿង ចេញពី​កន្លែង​ផឹកស៊ី​ផ្លូវ​ផ្សារ​រាត្រី...

ព័ត៌មានលំអិត

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

​ទីតាំង​ចាក់សំរាម​មួយ​កន្លែង​ស្ថិត​នៅក្រោយ​វត្តប្រាសាទបន្ទាយស្រី ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ និង​សុខភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​​៣ រួម​មាន​ភូមិ​ស្រែ​ធ្ន​ង ភូមិ​បន្ទាយស្រី និង​ភូមិ​ដំដែ​កលើ ក្នុង​ឃុំ​ដំ​ដែក​នេះ រយៈ​ប្រមាណ​៣​ឆ្នាំ​មកហើយ​។​ ​បើ​តាម​ការ​ឲ្យដឹងពី លោក ផាន់ សាយ មេឃុំ​ដំ​ដែក បានឲ្យដឹងថា សំរាម​ដែល​យក​មក​ចាក់ និង​ដុត​កំទេច​នៅ​ទីតាំង​នេះ គឺ​ដឹក​យក​មក​ពី​ផ្សារ​ដំ​ដែក...

ព័ត៌មានលំអិត

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

 ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជាតិ​ក្នុង​ស្រុក នៃ​តំបន់​ផ្សារ​ចាស់ ស្ថិតក្នុង​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ដែល​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​ពួកគាត់​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ ព្រឹក​នេះ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ក្រោម​ការដឹកនាំ​របស់​លោក សាត ពៅ អភិបាលរង​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករ ដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវ ។​ ​លោក សាត ពៅ...

ព័ត៌មានលំអិត

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

​នៅវេលា​ម៉ោង​ប្រមាណ ៨​និង​២០​នាទី​យប់ ថ្ងៃទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​ភោជនីយដ្ឋានេះ​កំពុង​រៀបចំ​ពិធី​មង្គលកា​រមួយ និង​មាន​ភ្ញៀវ​នៅក្នុង​អាគារ​ជាច្រើន​រយ​នាក់​។​ ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា ករណី​អគ្គីភ័យ​នេះ​បណ្តាលមកពី​ផ្ទុះ​ប្រអប់​ភ្លើង​ដែល​នៅ​ជិត​ម៉ាស៊ីនភ្លើង ហើយ​ឆាប​ទៅ​ឆេះ​ស៊ីទែន​ប្រេងឥន្ធនៈ និង​បន្ត​ឆេះ​ម៉ាស៊ីន និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​តែម្តង​។​ ​ក្នុងករណី​អគ្គីភ័យ​នេះ...

ព័ត៌មានលំអិត
Page 68 of 84 1 67 68 69 84

Recommended

សូម Like និង Follow ពួកយើង