ផ្លូវជនបទជិត២០០គីឡូម៉ែត្រក្នុងខេត្តសៀមរាប រងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ

ផ្លូវជនបទជិត២០០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប រួមមានស្រុកពួក វ៉ារិន អង្គរធំ និងស្រុកអង្គរជុំ ត្រូវបានរងការខូចខាតដោយជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ ហើយក្នុងស្រុកអង្គរជុំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលចុះពិនិត្យស្ថានភាពផ្លូវជនបទ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គឺក្នុងមួយគ្រួសារទទួលបាន៖អង្ករ៣០គីឡូក្រាម...

ព័ត៌មានលំអិត

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រនិងរងផលប៉ះពាល់ពី ជំនន់ទឹកភ្លៀងនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ចំនួន៤១៦គ្រួសារ បានទទួលអំណោយពីសប្បុរសជន ដោយអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ។ ពិធីនេះដែរប្រព្រិត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន...

ព័ត៌មានលំអិត

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

កាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ម្សិលម៉ិញនេះ ព្រះគ្រូមុន្នីបញ្ញាញាណ ព្រហ្មជោត្តោ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំមន្រ្តីសង្ឃខេត្តសៀមរាប និងចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាបសហការជាមួយសាលាអនុគណស្រុកព្រះនេត្រព្រះ និងសាលាអនុគណស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦គ្រួសារ ស្ថិតនៅភូមិខ្លាំខាំឆ្កែ ឃុំឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម , ថ្នាំបំបាត់ជំងឺផ្តាសសាយមួយប្រអប់ និងថវិកាមួយចំនួន...

ព័ត៌មានលំអិត

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប រួមជាមួយព្រះចៅអធិការវត្តមួយចំនួន ដោយមានកិច្ចសហការ និង សម្របសម្រួលពីលោកអភិបាលស្រុក ជីក្រែង និងសហការី បាននាំយកស្បៀងអាហារ ដែលបានមកពីការកៀងគរ និងចូលរួមពីសំណាក់ព្រះចៅអធិការតាមបណ្តាវត្តជាច្រើនក្នុងខេត្តសៀមរាប រួមជាមួយការចូលរួមរបស់សប្បុរសជនមួយចំនួនក្នុងក្រុងសៀមរាប ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងចំនូន២៨គ្រួសារ នៅគោកកៀនស្រែ ស្ថិតក្នុងភូមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប ទទួលបានអំណោយពីព្រះសង្ឃ និងសប្បុរសជន

កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រជាងជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប បានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជនក្នុងអំឡុងជំងឺកូវីដ១៩។ អំណោយទាំងអស់នេះដែរ បានមកពីការកៀងគរចូលរួមពីព្រះចៅអធិការតាមបណ្តាវត្តជាច្រើនក្នុងខេត្តសៀមរាប រួមជាមួយការចូលរួមសប្បុរធម៌របស់សប្បុរសជនមួយចំនួនមកពីរាជធានីភ្នំពេញ និងក្រុងសៀមរាប ត្រូវបាននាំយកមកផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកក្នុងជីវភាពនិងជួបផលលំបាកមិនអាចទៅរកការងារធ្វើបានដោយសារវិបត្តិមេរោគឆ្លងជំងឺកូវិដ១៩ផង និងដោយសារជួបនូវហានិភ័យដោយសារជំនន់ទឹកភ្លៀងនៅបណ្តាស្រុកមួយចំនួនក្នុងខេត្តនាពេលថ្មីនេះ ហើយអំណោយដែលផ្ដល់ពីសប្បុរសជននិងព្រះសង្ឃនេះ រួមមានអង្ករ មី ទឹកត្រី...

ព័ត៌មានលំអិត

ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

  នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកពីភូមិចំនួន០៦ គឺ៖ ភូមិពាក់ស្លែងថ្មី ភូមិពាក់ស្នែងចាស់ ភូមិសណ្តាន់ ភូមិជប់សោម ភូមិលៀប និងភូមិខ្ទីង បានទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង ដោយពិធីនេះប្រព្រឹត្តិទៅក្នុងវត្ត សប្បុរិសារាម ហៅវត្តខ្នាច់ត្រាច ស្ថិតក្នុងឃុំពាក់ស្នែង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ចំនួន ២៥ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិន ដែលក្នុងមួយគ្រួសារទទួលបាន៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២...

ព័ត៌មានលំអិត
Page 7 of 12 1 6 7 8 12

Recommended

សូម Like និង Follow ពួកយើង