សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មន្ត្រីរដ្ឋបាល​ជលផល​ដឹកនាំ​ដោយ លោក សំ ផាន់​ណា នាយ​សង្កាត់​ជលផល​ក្រឡាញ់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​អនុសេនីយឯក ផូ​ភឿត អធិការរង , កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៍ និង សមាគមន៍​នេសាទ​កែវ​ព៌ណ បាន​ធ្វើ​ការចុះ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់ នៅត្រង់​ចំណុច​ភូមិសាស្ត្រ​អូរ​ប្រតប់ ស្ថិតនៅក្នុង​ភូមិ​កែវ​ព៌ណ...

ព័ត៌មានលំអិត

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ។...

ព័ត៌មានលំអិត

ផ្ទៃដី​ព្រៃ​ក្នុង​ស្រុក​បន្ទាយស្រីប្រមាណ​២០០​ហិត​តាត្រូវ​ភ្លើង​ឆាបឆេះ​

​នៅ​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៣.៤០​នាទី​រសៀល​មាន​ករណី​ឆេះ​ព្រៃ របស់​រដ្ឋបាល​ព្រៃឈើ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ ​លោក​វរៈ​សេ​នីយ៏ឯក ឡុង សំណាង អធិការនគរបាល ស្រុក​បន្ទាយស្រី​បានឲ្យដឹងថា​៖ ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ​បាន​រាលដាល​ឆេះ​ខូចខាត​ផ្ទៃដី​ព្រៃ​អស់​ប្រហែល​២០០​ហិច​តា គ្រឿងចក្រ ១​គ្រឿង ផ្ទះ​តៀម ១ ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ​ប្រក់​សង្ហ័សី​ជា​កម្មសិទ្ធិ​របស់​លោក ស៊ុន...

ព័ត៌មានលំអិត

បុរស​ម្នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង​

​លោក​វរសេនីយ៍ឯក ណុប សា​រៈ អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ដោយ​ធ្វើអត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​ព្រះព្រហ្ម​រ័ត្ន ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ជនរងគ្រោះ មានឈ្មោះ ពេជ្រ សុខ​សម្បត្តិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ...

ព័ត៌មានលំអិត

អាជ្ញាធរ​ឃុំ​រំចេកអះអាងថា ស្ទើរតែ​ពុំ​មាន​ទេ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ​ទេ​ ​កាលពី​ចុង​សប្តាហ៍​នេះ​

​លោក អ៊ឹម អ៊ឹង មេឃុំ​រំចេក ក្នុង​ស្រុក​បន្ទាយស្រី មានប្រសាសន៍ថា ស្ថានភាព​ស្ត្រី​នៅ​មូលដ្ឋាន​នេះ​កាន់តែ​ប្រសើរឡើង ខុស​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​តែងតែ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ការថយចុះ​ជា​បន្តបន្ទាប់​នៃ​អំពើហិង្សា​នេះ គឺ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​នានា តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជារឿយៗ​ពាក់ព័ន្ឋ​ទៅនឹង ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ , ការរំលោភ​សេ​ពស​ន្ឋ​វៈ និង​អំពើ​អបាយមុខ​ផ្សេងៗ ខណៈ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ អំពើហិង្សា​ក្នុង​គ្រួសារ កើត​មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ ប៉ុន្តែ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្ត​សៀមរាបជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បាន​ទាន់ពេលវេលា ដែល​រាលដាល់​ជិត​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​អគ្គីភ័យ​បាន​កើតឡើង ដែល​ឆេះ​ព្រៃ​នៅ​ខាងកើត​ព្រលាន​អន្តរជាតិ​សៀមរាប ស្ថិតក្នុង​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង ដោយ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា វេលា​ម៉ោង ០១​និង​១៥​នាទី​រសៀល ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​បុក​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភ្លើងស្តុប មុខ​ផ្សារ​ពួក ក្បែរ​រូបសំណាក​យាយ​កាន់​កណ្តៀវ ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​ ​សមត្ថកិច្ច​នគរបាល បានឲ្យដឹង​ទៀតថា ហេតុការណ៍​នេះ...

ព័ត៌មានលំអិត

នគរបាល​ខេត្តសៀមរាបព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត​

​លោក ស៊ិន កុសល្យ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​មាន​វិធានការ​ក្តៅ លើ​ម្ចាស់​ទីតាំង​ដែល​បាន​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ ដល់​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត ដោយ​ត្រឹម​រយៈពេល​០៦​ថ្ងៃ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល បាន​ឃាត់ទុក​ម៉ូតូ បាន​ចំនួន​០៩​គ្រឿង បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ​ចូល​មក​ដោះស្រាយ ខណៈ​កាលពី​ចុងឆ្នាំ​២០១៨...

ព័ត៌មានលំអិត

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

​តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៏​ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​0៨ ខែ​មីនា ឆ្នាំ​២០១៩ មាន​ក្មេងស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់ ត្រង់​ចំនុច​ចំការ​កូរ៉េ ស្ថិតនៅ​ខាងកើត​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។​ ​លោក​បន្តថា ក្មេង​រងគ្រោះ​មាន​​ឈ្មោះ ហូ​ន ធីតា ភេទ​ស្រី...

ព័ត៌មានលំអិត

ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​២១​និង​៣០​នាទី កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ជំនាញ​បាន ធ្វើការ​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម៉ាស្សា ឈ្មោះ ឡុច ស្រ៊ុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក...

ព័ត៌មានលំអិត
Page 73 of 84 1 72 73 74 84

Recommended

សូម Like និង Follow ពួកយើង