សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ណុប សា​រៈ អធិការនគរបាល​ស្រុក រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​សូទ្រនិគម ដែល​មាន​មន្ត្រី​សាលាស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​ទាំង​កម្លាំង​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​សៀមរាប ដឹកនាំ​ដោយ​លោក ធិន សុធី ដែល​មាន​កម្លាំង​សរុប​ចំនួន​១៨​នាក់ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​អន្លង់​អាចម៍​ស្វា ស្ថិត​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង...

ព័ត៌មានលំអិត

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ក្មេងៗ​ដើរ​ឆ្លុះ​កង្កែប​ដែល​បាន​ប្រាប់​នៅវេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​មាន​ជនបរទេស​ស្លាប់​នៅ​ចំណុច​គោក​តា​ប៉ះ ស្ថិតក្នុង​ភូមិ​តា​ស្រី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ចម្ងាយ​ពី​ថ្នល់​ជាតិប្រមាណ​៣០០​ម៉ែត្រ។ កងកម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ក្រឡាញ់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ពិនិត្យឃើញ​ថា សាកសព​ឈ្មោះ Li SIHO ភេទ​ប្រុស...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​ធ្វើ​អត្តឃាត ដោយ​ចង​-​ក សម្លាប់ខ្លួន ស្ថិតនៅ​ក្រុម​ទី​០៧ ភូមិភ្ញាជ័​យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ជនរងគ្រោះ​មានឈ្មោះ សុ​ត ហែម ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្វាយដង្គំ ។​...

ព័ត៌មានលំអិត

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក សំ ផាន់​ណា នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់ បាន​ដឹកនាំ​កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ​ពណ៌ និង​ឃុំ​ល្វា ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក មាន​កម្លាំង​សរុប​ចំនួន ១២​នាក់ ដោយ​ប្រើប្រាស់​កាណូត​ជា​មធ្យោបាយ​ចំនួន​០២​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​ជល​ផល នៅ​ចំណុច​ទំនប់​សង់​ឃោ ក្នុង​ឃុំ​ល្វា និង​ទំនប់​ខ្លា​ក្រាប ស្ថិតក្នុង​ស្រុក​ពួក ។ ដោយ​បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង...

ព័ត៌មានលំអិត

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា ផ្អែក​តាម​កិច្ច​សហការ​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ នា​វេលា​ម៉ោង ០៨​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ចំណុច​វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​បាន​អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់​។​ ​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឲ្យដឹងថា ជនបរទេស​រូប​នេះ​ឈ្មោះ SUBHAJIT CHANDRABISANZ ភេទ ប្រុស...

ព័ត៌មានលំអិត

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

​ក្នុងឱកាស​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូប​ចំណីអាហារ​ចំនួន​១៤​មុខ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក​ទទួល​ទាន​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​រក​ឃើញ​ក្នុង​ចំណោម​ម្ហូបចំណី​ទាំង​១៤​មុខ​នោះ គឺមាន​០១​មុខ បានដាក់​សារធាតុ​គីមី​នៅក្នុង​មឹក​ដែល​ជា​ប្រភេទ​អាហារ​សមុទ្រ​នាំចូល​មកពី​ប្រទេស​ថៃ មាន​ទម្ងន់​ចំនួន​៣,៥០ គីឡូក្រាម ហើយ...

ព័ត៌មានលំអិត

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ជា​ប្រភេទ​ឡេលាយ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារ​លើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​មាន​ម្ចាស់​ឈ្មោះ ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ...

ព័ត៌មានលំអិត

ជនជាតិអាម៉េរិកម្នាក់បានស្លាប់ នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង

សមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប បានឲ្យដឹងថា នាវេលាម៉ោងប្រហែល២០ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ មានជនបរទេសម្នាក់ឈ្មោះ RIVERS DEAN STEPHEN ភេទប្រុស កើតឆ្នាំ១៩៤៧ ជនជាតិអាមេរិក កាន់លិខិតឆ្លង​ដែនលេខ ៥៦៦០៣៤២៨៤ មុខរបរចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត

កាណូត​បុក​ទូក​នៅ​ឃុំ​កំពង់​ឃ្លាំង បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ មាន​ករណី​កាណូត​បុក​ទូក នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក​ស្ថិតក្នុង​ភូមិរ​ទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​ ​លោក​អធិការនគរបាល​ស្រុក​សូទ្រនិគម បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ កាណូត​បើក​សណ្ដោង​គ្នា​បណ្ដោយ​តាម​ព្រែក...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូនទៅ​តុលាការខេត្ត នៅថ្ងៃនេះ​

​មនុស្ស​ចំនួន​៣​នាក់ រួមមាន ៖ ០១. ឈ្មោះ ស្រេង វាសនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​រកា ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ចាត់ចែង ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០២. ឈ្មោះ លេន...

ព័ត៌មានលំអិត
Page 78 of 84 1 77 78 79 84

Recommended

សូម Like និង Follow ពួកយើង