មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បានជំរុញឱ្យយុវជនទទួលបានការអភិវឌ្ឍន៍សមត្ថភាពលើជំនាញសរសេរគម្រោងស្នាដៃ
កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញសរសេរគម្រោងស្នាដៃ។ ថ្លែងបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត និងពង្រីកការយល់ដឹង ...