រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់
កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានរៀបចំកម្មវិធីផ្សព្វផ្សាយទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ១៣តុលា ២០២៤ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤ ថ្នាក់ខេត្ដ ក្រុងស្រុក និងសង្កាត់ ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ដ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ...