ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ
គិតមកទល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធកំពុងពន្លឿនការងារអនុវត្តគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប ឱ្យបាន១០០ភាគរយ ក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋប្រមាណ ៨០ភាគរយហើយ បានតភ្ជាប់បណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សឿ សីហរិទ្ធិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបង្ហាញថា អគ្គនាយកដ្ឋានទឹកស្អាត ជាសេនាធិការឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ...