ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប
បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមទេសចរជនជាតិបារាំង ៣៥នាក់ បានបន្តទស្សនកិច្ចនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការងារបង្កបង្កើនផល ក៏ដូចជាការស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទផងដែរ។ អ្នកស្រី ALLAIN Charlotte តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីស ប្រទេសបារាំង បានឱ្យដឹងថា នេះជាលើកដំបូងដែលអ្នកស្រីបាននាំទេសចរបារាំងមកទីនេះ ...











