Tag: ផ្លូវ​បេតុង

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិតមួយគីឡូម៉ែត្រ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលផ្លូវនេះកំពុងកសាងជិតរួចរាល់ហើយដោយមូលនិធិឃុំ។ ប្រជាពលរដ្ឋ រស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា កន្លងមកផ្លូវខ្សែនេះមានការលំបាកធ្វើដំណើរដោយនៅរដូវវស្សាទឹកលិច និងពេលរដូវប្រាំងមានជង្ហុកធំៗ។ ចំនែកផ្លូវថ្មីដែលកំពុងស្ថាបនានេះជាផ្លូវបេតុងថ្មីធំទូលាយ ដែលវានឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិកម្ម ងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាពិសេសជួយលើកស្ទួយកម្ពស់ជីវភាព ...

ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

ផ្លូវបេតុងថ្មីមួយខ្សែមានប្រវែងជិត២០គីឡូម៉ែត្រ ចេញពីទីរួមស្រុកអង្គរធំ និងផ្លូវមួយខ្សែទៀតប្រវែងជិត២គីឡូម៉ែត្រ ចូលតំបន់អភិវឌ្ឍន៍ពាក់ស្នែងថ្មី នៃឃុំពាក់ស្នែង បានស្ថាបនាដោយកងវិស្វកម្មសម្ដេចតេជោនាយករដ្ឋមន្ដ្រី មកដល់ពេលនេះបានកសាងជិតរួចរាល់ហើយ។ ប្រជាពលរដ្ឋ រស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងនេះ ក្រោយពេលសម្ដេចតេជោបានប្រកាសអភិវឌ្ឍន៍តំបន់ពាក់ស្នែងថ្មីឱ្យទៅជាទីប្រជុំជនដ៍ធំ សម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅទីនោះ ក៍ដូចជាប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់ដែរផង។ ពួកគាត់ បន្ដថា ផ្លូវនេះជាផ្លូវបេតុងថ្មីហើយធំទូលាយ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ...

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២នៃស្រកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២នៃស្រកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺឃុំព្រះដាក់ និងឃុំខ្នារសណ្តាយ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ភិន ថោង ប្រធានគណៈកម្មការលទ្ធកម្ម ឃុំព្រះដាក់ ...

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

ផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែល ជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ អញ្ជើញជាអធិបតីក្នុងពិធីនោះ លោក សាម ឡន ចៅសង្កាត់សាលាកំរើក លើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវលំ។ ...

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែ មានប្រវែង ១,៨៧០ម៉ែត្រ ទទឹង៦ម កម្រាស់ 0,១៦ម៉ែត្រ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋដូចជាបំពាក់អំពូលសូឡាតាមដងផ្លូវ លូរំដោះទឹកភ្លៀង និងសមទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាអស់ជាង ៣០ម៉ឺនដុល្លារ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ...

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ខ្លួន ដែលបានប្រប្រឹត្តិទៅនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ហាស្នើសុំរបស់រដ្ឋបាលស្រុកបន្ទាយស្រី ចំពោះអាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតិឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចសាងសង់បានផ្លូវបេតុងនិងកៅស៊ូ នៅភូមិថ្នល់ទទឹង និងនៅភូមិថ្នល់បណ្តាយចំនួន៣ខ្សែ នៅឃុំព្រះដាក់ បានដាក់ចូលនៅក្នុងកម្មវត្តុនៃកិច្ចប្រជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារតែសំណើរនេះ ...

ផ្លូវបេតុងថ្មីប្រវែងជាង៣០គីឡូម៉ែត្រ ឡើងភ្នំគូលែនក្នុងខេត្តសៀមរាប សម្រេចបាន ៦០ភាគរយ

ផ្លូវបេតុងថ្មីប្រវែងជាង៣០គីឡូម៉ែត្រ ឡើងភ្នំគូលែនក្នុងខេត្តសៀមរាប សម្រេចបាន ៦០ភាគរយ

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការសង់ផ្លូវថ្មី ឡើងភ្នំគូលែនក្នុងខេត្តសៀមរាប ដែលបាននិងកំពុងសាងសង់ ចាប់ពីចំណុចទីរួមស្រុកស្វាយលើ ដល់ចំណុចជើងជើងភ្នំគូលែនខាងលិច ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ប្រវៃងសរុប ៣២គីឡូម៉ែត្រ សម្រេចបាន ៦០ភាគរយហើយនេះ បើតាមការឲ្យដឹងពី លោក យ៉ត រ៉េត អ្នកទទួលខុសត្រូវការដ្ឋានសាងសង់ របស់ក្រុមហ៊ុន ...

អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីគំនិតផ្តួចផ្តើមមួយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវនៅជនបទ ដែលគួរតែផ្លាស់ប្តូរពីគម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលត្រូវចំណាយច្រើនលើការថែទាំជួសជុល មកជាគម្រោងកសាងផ្លូវបេតុងជំនួសវិញ ដែលធានាបានគុណភាពប្រើប្រាស់តយូរអង្វែងជាង ដូច្នេះបើអាចធ្វើបាន ចាប់ពីឆ្នាំ២០២១នេះតទៅ ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ...

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អតីតផ្លូវគ្រួសក្រហមមួយ ០១ខ្សែ ប្រវែង ៦១៥ ម ទទឹង ៥ ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ ...

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ មាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប រួមមាន ៖ ១- ផ្លូវ​បេតុង និង​ដាក់លូ​បណ្តោយ​ផ្លូវ​១​ម៉ែត្រ នៅ​ភូមិ​តាវៀន ពីក្រោយ​ផ្សារលើ​កាត់​ផ្ទះ​តា​អុច ដល់​ផ្លូវ​វាង​ក្រុង , ២- ផ្លូវ​បេតុង និង​ដាក់លូ​ប្រអប់​បណ្តោយ​ផ្លូវ ៣,៥​ម៉ែត្រ នៅ​ភូមិ​តាវៀន ពី​ផ្លូវ​៧​មករា ចំណុច​ហាង​លក់​គ្រឿងសំណង់ លី ...

Recommended

សូម Like និង Follow ពួកយើង