ឯកឧត្តម ប្រាក់ សោភ័ណ ជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប និងចុងឃ្នៀស
យោងតាមការណែនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែកុម្ភៈនេះ រដ្ឋបាលក្រុងសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួបពិភាក្សាជាមួយក្រុមហ៊ុន ទទួលស្ថាបនាដងស្ទឹងសៀមរាប ដំណាក់កាលទី២ ដើម្បីបើកទំនប់ទប់ទឹកការដ្ឋាន ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ស្ថិតនៅប៉ែកខាងកើតភ្នំក្រោម ខាងកើតអតីតកំពង់ផែក្រុមហ៊ុនស៊ូជីង និងចំណុចស្ពានតាអាន់ ...









