Tag: ស្រុកក្រឡាញ់

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ផ្លូវក្រាលកៅស៊ូមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង១៣.២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងម្ខាង១ម៉ែត្រ រួមនឹងប្រព័ន្ធលូមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសពលរដ្ឋក្នុងស្រុកក្រឡាញ់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អ្នកឧកញ៉ា ...

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ថ្លែងនៅក្នុងឱកាសដាំដើមក្រឡាញ់ចំនួន២៥ដើមនៅព្រំប្រទល់ស្រុកពួក និងស្រុកក្រឡាញ់នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកក្រឡាញ់ និងអាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព លឿនរហ័ស និងគណនេយ្យភាព ដោយឈរលើស្មារតីសាមគ្គីភាព និងសហការស្អិតរមួត ពោលគឺមានសាមគ្គី និងយុត្តិធម៌ ទើបការងារទទួលបានប្រសិទ្ឋភាពនិងប្រសិទ្ឋផល។ ឯកឧត្តម ក៏បានជំរុញតាមរយៈអាជ្ញាធរមូលដ្ឋានរួមគ្នាលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍ ...

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ២ខ្សែ ក្នុងឃុំសំបួរ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ២ខ្សែ ក្នុងឃុំសំបួរ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ និងគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ១ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី យូន ចាន់អន ប្រធានគណៈកម្មការលទ្ធកម្មឃុំសំបួរ ស្រុកក្រឡាញ់ ...

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងអាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប បានសហការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ គឺភូមិគោកចំបក់ ភូមិព្រៃខ្យង ភូមិរើល ភូមិគោកថ្មី ភូមិខ្នារជើង និងភូមិខ្នារត្បូង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តនាវ័នរស្មីប្រាសាទខ្នារ។ ...

រដ្ឋបាលស្រុកក្រឡាញ់ ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងសិស្សានុសិស្សជួបការលំបាក

រដ្ឋបាលស្រុកក្រឡាញ់ ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងសិស្សានុសិស្សជួបការលំបាក

គ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៣៤គ្រួសារ និងសិស្សានុសិស្សមានការលំបាកចំនួន ៣០នាក់ បានទទួលអំណោយជាស្បៀងអាហារ កង់ ថវិកា និងសម្ភារៈ ដែលជាកញ្ចប់ថវិកាសេវាសង្គម របស់រដ្ឋបាល ឆ្នាំ២០២៤ ស្ថិតនៅសាលាស្រុកក្រឡាញ់ នាថ្ងៃទី២៨ ខែសីហា ឆ្នំា២០២៤។ តាមការឱ្យដឹងពីលោក សុខ ណារ៉េត ...

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹង តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានណែនាំ និងជំរុញដល់ក្រុមជាងធ្វើឱ្យណាពន្លឿនការងារជួសជុលស្ពានខាងលើ និងផ្លូវ២ខ្សែទៀត ធ្វើយ៉ាងណាឱ្យឆាប់រួចរាល់នៅដើមឆ្នាំ២០២៥ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៃខេត្តទាំង២ ងាយស្រួលក្នុងការធ្វើដំណើរ។ ឯកឧត្តម ...

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វិទ្យាល័យសែនសុខ ស្ថិតក្នុងភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយមានផ្ទាំងសូឡា១២ផ្ទាំង ម៉ាស៊ីនត្រជាក់១គ្រឿង និងកង្ហារ៣៥គ្រឿង ពីសប្បុរសជនប្រទេសជប៉ុន គឺលោក ខាតូ ខូដៃ (KATO KOUDAI) ប្រធានក្រុមហ៊ុនផលិតសូឡា Prometex ដែលពិធីប្រគល់នេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ...

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមមួយខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមមួយខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន១ខ្សែក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡាំ ពុត ប្រធានគណៈកម្មការលទ្ធកម្មឃុំរោងគោ ស្រុកក្រឡាញ់ បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំរោងគោ ...

សមត្ថកិច្ចស្រុកក្រឡាញ់៖ ការចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ជាកត្តាមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ

សមត្ថកិច្ចស្រុកក្រឡាញ់៖ ការចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ជាកត្តាមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ

ក្នុងឱកាសចូលរួមក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ហ៊ឺ គឹមសួ អធិការរងស្រុកក្រឡាញ់ ខេត្តសៀមរាប បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច គឺជាកត្តាមួយដ៏សំខាន់ ក្នុងជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខល្អ សុវត្ថិភាពល្អប្រសើរ ជាក់ស្ដែងក្នុងមូលដ្ឋានស្រុកក្រឡាញ់ បញ្ហាអសន្តិសុខនានា ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការ និងមានការយល់ដឹងច្រើនអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ លោកវរសេនីយ៍ទោ ...

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីរខ្សែ ក្នុងឃុំតាអាន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិមួយខ្សែ ស្ថិតក្នុងភូមិភ្នំតូច នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ស្គន់ សាគីន ប្រធានគណៈកម្មការលទ្ធកម្មឃុំតាអាន ស្រុកក្រឡាញ់ ...

Page 1 of 8 1 2 8

Recommended

សូម Like និង Follow ពួកយើង