វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣.០០០ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនម្ចាស់កម្មសិទ្ធិជាផ្លូវការ
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិចំនួន២.៩៨៨ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងបរិវេណវត្តក្រឡាញ់ ក្រោមវត្តមាន លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង លោក ប៊ូ ជុំសម្បត្តិ ...