ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​

​នា​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តសៀមរាប បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល "​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​" ដល់​សិក្ខាកាម​ចំនួន​១៩​រូប ដែល​មកពី​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​១០​រូប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​៩​រូប​។ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ស៊ុ សំអន...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ត្រូវការ​ប្រតិកម្ម​រហ័ស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​

​ក្នុងការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ វា​ទាមទារ​មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​រហ័ស ដោយ​យក​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ និង​សំបូ​បែប ប្រៀបដូចជា​តន្ត្រី ដែលមាន​ឧបករណ៍​ច្រើន​ប្រភេទ​ប្រគុំ​រួមគ្នា នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​វគ្គ​ពង្រឹងសមត្ថភាព សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន ព័ត៌មាន...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ផ្អាក​ការលក់ដូរ​របស់​អាជីវ​ករ និង​ផ្អាក​ចរាចរណ៍​យានយន្ដ​គ្រប់​ប្រភេទ នៅខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ដ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ​ល្អ សម្រាប់​រៀបចំ​កម្មវិធី​អោយ​ប្រតិភូ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​ដាំ​ដើមឈើ និង​ផ្កា​ក្រវាន់ និង​វី​ខ្នង​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គ​វត្ត​ផ្នែក​ខាងលិច អោយមាន​បរិស្ថាន នេះ​បើតាម​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​កាលពី​ថ្ងៃទី​០៤​ខែតុលា​នេះ ។​ ​យោងតាម​ជូន​ដំ​ណឺង​បាន​ឲ្យ​ដឹង​ដែរ​ថា...

ព័ត៌មានលំអិត

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដោយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងនោះ​សម្រាប់​សាំង​ធម្មតា EA92...

ព័ត៌មានលំអិត

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ រុន រ៉ូ​ន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស ដែល​ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់ខ្លួន ។​ ​លោក ទេព...

ព័ត៌មានលំអិត

សម្ដេច​សង្ឃ​៖មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព មិន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយគឺ​ដើម្បី​បម្រើ​ជាតិនិងសាសនា​

 សម្ដេច​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ថេរៈ​ដីកា​ច្បាស់ៗ​ថា គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ក្នុង​ក្រុង​សៀមរាប គឺ​ដើម្បី​បម្រើ​ជាតិ និង សាសនា ក្នុង​គុណប្រយោជន៍​ជាតិ​ទាំងមូល មិន​សំដៅ​បុគ្គល​ណាមួយ​ឡើយ​។​ ​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ក្នុង​ក្រុង​សៀមរាប ជា​គម្រោង​អភិវឌ្ឍន៍​ដល់​សហគមន៍​ដោយផ្ទាល់ និង​ប្រយោល ព្រមទាំង​ផ្សាភ្ជាប់​វិស័យ​សាសនា វិស័យ​កសិកម្ម និង​ទេសចរណ៍ ប៉ុន្តែ​មិនបាន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយ...

ព័ត៌មានលំអិត

ទីតាំង​លក់​និង​បញ្ចូល​ហ្គាស​កំប៉ុង​ចំនួន​០៣​កន្លែង នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​ផ្អាក​សកម្មភាព​ប​ញ្ជូ​ល និង​ស្តុក​ទុក​ហ្គាស​ក្នុង​ទីតាំង​លក់​

​ក្រោម​កិច្ច​បញ្ជា​របស់​ឯកឧត្តម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត ដោយមាន​លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្ត ព្រមទាំង​មន្ត្រីរដ្ឋបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ពិនិត្យ នូវ​រាល់​ទីតាំង ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប...

ព័ត៌មានលំអិត

 រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ ​តាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​នេះ បាន​បញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល​សង្កេត​ឃើញថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ (Internet Online)...

ព័ត៌មានលំអិត

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

​តាម​សេចក្ដីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រាប់​ដល់​ម្ចាស់​យានយន្ត​ដែល​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន​លើ​មធ្យោបាយ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក , ត្រី​ចក្រ យានយន្ត (PassApp, Grab) និង​យានយន្ត​ដែល​មាន​កម្លាំង​សេស​ចាប់ពី ១២៥ CC​ឡើង ឬ​ម៉ូតូ​អគ្គិសនី​លើសពី ១១KW ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​បើកបរ​ទោច​ចក្រយានយន្ត​ដោយ​ឥតគិតថ្លៃ...

ព័ត៌មានលំអិត

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដឹក​ទឹក​ចំនួន​២​ឡាន ស្មើ​១២​គូ​ប ជូន​ដល់​សិស្សានុសិស្ស ចំនួន​៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៨០​នាក់ នៅ​សាលារៀន​បឋមសិក្សា​តា​ភ្ញា ស្ថិតក្នុង​ភូមិ​តា​ភ្ញា ឃុំ​គោកធ្លក​លើ សម្រាប់​ប្រើប្រាស់...

ព័ត៌មានលំអិត
Page 21 of 22 1 20 21 22

Recommended

សូម Like និង Follow ពួកយើង