ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

តាមរបាយការណ៍របស់រដ្ឋបាលស្រុកពួក បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ គ្រោះមហន្តរាយដែល កើតឡើងដោយសារជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីភាកខាងលើ ឆ្លងកាត់ស្រុកវ៉ារិន និងស្រុកអង្គរជុំ មកដល់ស្រុកពួក បានបង្កឱ្យមានការប៉ះពាល់ ដល់ផ្លូវថ្នល់ និងផ្ទះរបស់ប្រជាពលរដ្ឋនៅឃុំចំនួន០៧ រួមមាន ៖ ១.ឃុំក្ដីរុន ៖ លិចផ្លូវក្រួសក្រហមនៅភូមិចំនួន៤ ចំនួន...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

https://youtu.be/JfdRwN-ReHk កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅក្នុង ទំនប់អាងទឹកម្កាក់ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលអាចប្រឈមនឹងការកើនឡើងកម្ពស់ទឹករហ័ស ខណៈព្យុះទី១៧ ឈ្មោះ សូឌែល (SOUDEL)...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បានដឹកនាំប្រតិភូក្រុមការងារ និងអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាពកម្រិតទឹកក្នុងទំនប់អាងទឹកស្ទឹងស្រែង នៃស្រុកស្រីស្នំ ខេត្តសៀមរាប ស្របពេលសម្ដេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

កងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តសៀមរាប គឺជាកម្លាំងស្នូលរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណី មានគ្រោះទឹកជំនន់ អាចកើតមានឡើយនៅពេលខាងមុខ នេះបើតាមការលើកឡើង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី...

ព័ត៌មានលំអិត

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានធ្វើសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួ២ របស់ខេត្តសៀមរាប នៅស្រុកជីក្រែង និងស្រុកក្រឡាញ់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចបង្កជាជន់លិចឆាប់រហ័ស។ សេចក្ដីជូនដំណឹងនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រៀមសង្គ្រោះប្រជាពលរដ្ឋ ជាពិសេស ជាពលរដ្ឋរស់នៅក្បែរស្ទឹងស្រែង...

ព័ត៌មានលំអិត

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

ខណៈប្រទេសកម្ពុជាកំពុងតែរងឥទ្ធិពលព្យុះ ដែលបង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃ ប៉ុន្តែកម្រិតទឹកនៅក្នុងទំនប់អាងទឹកសំខាន់ទាំង៤ របស់ខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន នេះបើតាមរបាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០។ ជាក់ស្តែង របាយការណ៍ដដែលនេះ បញ្ជាក់ថា កម្ពស់ទឹកនៅតាមទំនប់អាងទឹកសំខាន់ៗទាំង៤ រួមមាន: - ទំនប់អាងទឹកម្កាក់ មានកម្ពស់ទឹក ១៦.៩០ម៉ែត្រ នៅក្រោមកម្រិតប្រកាសអាសន្ន...

ព័ត៌មានលំអិត

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

ចាប់ពីរំលងអាធ្រាត យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មិនជាទូទៅទេនៅក្នុងទីប្រជុំជនស្រុកពួក បានចាប់ផ្តើមរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង ដែលបានបង្អោរធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនោះ។ ជាមួយនឹងស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងឲ្យបានដឹងជាមុនដែរថា ដោយសារតែទីតាំងស្តុកទឹកទាំងឡាយ ត្រូវបានពេញចំណុះហើយនោះ ចាប់ពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរជាតិអប្សរា ត្រូវបានបើកបង្ហើបទ្វាទឹកដែលហូរធ្លាក់ពីតំបន់ភ្នំគូលេន ដើម្បីរំដោះតាមដងស្ទឹងនានា ឆ្ពោះទៅកាន់បឹងទន្លេសាប ក្នុងនោះក៏មានដងស្ទឹងស្រុកពួកមួយផងដែរ។ នេះបើតាមប្រសាសន៍...

ព័ត៌មានលំអិត

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ...

ព័ត៌មានលំអិត

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

បើតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ កូនរដូវប្រាំងនឹងមានកើតឡើងធ្វើឲ្យបរិមាណទឹកភ្លៀង នៅតាមបណ្ដាប្រទេសមួយចំនួន និងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ។ ក្នុងនោះបន្ទាប់ពីក្រសួងបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដានេះ សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពល មកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ហើយចំពោះលក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា...

ព័ត៌មានលំអិត

ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

នៅល្ងាចប្រមាណ ៦ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប មានភ្លៀងលាយនឹងខ្យល់កន្ត្រាក់មួយមេ បង្កឲ្យដើមអង្កាញ់នៅអមសងខាងផ្លូវ ២៦ ដើមរលំ និងបាក់មែក នៅតាមបណ្ដោយផ្លូវ នៃរង្វង់មូល វិថីវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅផ្លូវជាតិលេខ៦។ លោក ពៅ...

ព័ត៌មានលំអិត
Page 10 of 13 1 9 10 11 13

Recommended

សូម Like និង Follow ពួកយើង