ព័ត៌មានកីឡា

ព័ត៌មានកីឡា រួមមានកីឡាជាតិ និងអន្តរជាតិសំខាន់ៗ

ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

ភ្លើងគុប ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែមកដល់ខេត្តសៀមរាបជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣នេះ ក្រោមការចូលរួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា វាជាមោទកភាព ដែលខេត្តសៀមរាប បានទទួលការវិលត្រលប់មកវិញនូវព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយនឹងការអបអរសាទរនេះ...

ព័ត៌មានលំអិត

ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ប្រជាពលរដ្ឋបានលើកឡើងថា ការខិតខំនាំមកនូវសន្តិភាពជូនកម្ពុជា ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកឱកាសឲ្យកម្ពុជា អាចរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ។ អ្នកស្រី បាក់ ថេងគាង ប្រជាពលរដ្ឋមកពីក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលកម្ពុជាអាចរៀបចំនូវការប្រកួតកីឡាលំដាប់អន្តរជាតិបាន។ អ្នកស្រីលើកឡើងថា កាលពីពេលកន្លងមក...

ព័ត៌មានលំអិត

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា តាមយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងហាហូយ នៃប្រទេសវៀតណាមហើយ បន្ទាប់ពីពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា ពីវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

កិច្ចប្រជុំបែងចែកតួនាទីការងារ ពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ...

ព័ត៌មានលំអិត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

ក្រោមព្រះរាជាធិបតីរបស់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដើម្បីបញ្ឆេះគប់ភ្លើង មុនពិធីរត់កាន់ភ្លើងគប់កាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ បើយោងតាមកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំតម្រាយផ្លូវ និងផែនការសកម្មភាព ការដង្ហែព្រះអគ្គីកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !

ការប្រកួតបាល់ទាត់ពានរង្វាន់ ២៩ធ្នូ ដែលធ្វើឡើងលើកដំបូងនៅក្នុងខេត្ដសៀមរាប ត្រូវបានបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើការប្រកួតដ៏ស្វិតស្វាញអស់រយ:ពលជាច្រើនថ្ងៃកន្លងមក ដែលមានក្រុមកីឡាករទាំង ១២សង្កាត់ ក្នុងក្រុងសៀមរាប ។ លោក ស៊ុន ចំណាន អ្នករៀបចំកម្មវិធីប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាពាន់រង្វាន់បាល់ទាត់ ២៩ធ្នូនេះ ធ្វើឡើង ដើម្បីរំលឹកដល់គុណ នៃទិវានយោបាយឈ្នះ ឈ្នះ...

ព័ត៌មានលំអិត

ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់គ្រូបង្វឹក កីឡាករកីឡាការិនី និងគណៈកម្មការ បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣

ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) នាឆ្នាំ២០២៣ ខាងមុខនេះ ទាំងគ្រូបង្វឹក កីឡាករកីឡាការិនី មន្ត្រីរៀបចំការប្រកួតទាំងអស់ ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួតគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវបន្តជម្រុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់

សហព័ន្ធខ្មែរកីឡាទោចក្រយាន និងអាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន រួមនឹងវត្តមានលោក យុន លីណេ អភិបាលរងខេត្ត និងវត្តមានឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គណ:កម្មការបច្ចេកទេសនៃ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក អុឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ...

ព័ត៌មានលំអិត
Page 2 of 6 1 2 3 6

Recommended

សូម Like និង Follow ពួកយើង