ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

តំណាងរាស្រ្តមណ្ឌលសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនបម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្តចន្ធីភូមិថ្មី ក្នុងស្រុកក្រឡាញ់

សមិទ្ធផលជាច្រើនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា មានដូចជាសាលាពុទ្ធិកសិក្សា១ខ្នង រូបចំលាក់នាគ១គូរ អាងនាគ១ ផ្លូវចូលលំអរ២ខ្សែ ដំរីមង្គលប្រចំាក្លោងទ្វារ៣គូរ និងកញ្ចុះសង់នៅមាត់ស្ទឹងចំនួន៥ នៅក្នុងបរិវេណវត្តចន្ធីភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ...

ព័ត៌មានលំអិត

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ ដែលការដាំនេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាពលោក...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ៣ខ្សែ ក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ៣ខ្សែ ក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក មេ រ៉ាឌី ប្រធានគណៈកម្មការលទ្ធកម្មឃុំសែនសុខ ស្រុកក្រឡាញ់ បានឲ្យដឹងថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក រិន ឡូត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី រួមនឹងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយរន្ទះបាញ់កាលពីថ្ងៃទី៧...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូនរួចចំនួន៨នាក់ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហកកម្ពុជាខេត្ត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែ ក្នុងភូមប្រីយ៍ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ម៉ក់ ហាក់ ប្រធានគណៈកម្មការលទ្ធកម្មឃុំប្រីយ៍ ស្រុកស្រីស្នំ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

កូនឈេីចម្រុះ ៣.០០០ដេីម ត្រូវបានអាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស រួមនិងព្រះសង្ឃផងនោះ យកទៅដាំនៅតាមសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព និងសាលាឃុំមួយចំនួនក្នុងភូមិសាស្ត្រស្រុក ដេីម្បីជាការជួយលើកកម្ពស់សោភ័ណភាព និងជាការអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដែលពិធីនេះធ្វើឡើងក្នុងបរិវេនសាលាឃុំវ៉ារិន កាលពីថ្ងៃទី៩ ខែកក្កដា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានកិច្ចប្រជុំមួយស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ដឹកនាំដោយលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួមពីមន្ត្រីសាលាក្រុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោកលោកស្រីសមាជិកសមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈក្នុងក្រុងជាច្រើនរូប។ លោក សំកុល...

ព័ត៌មានលំអិត

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ និងយល់ដឹងអំពីនីតិវិធីនៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប លោកស្រី ម៉ននី...

ព័ត៌មានលំអិត

កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត

នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប សហការជាមួយអង្គការកុមារពិភពលោក បានបន្តដាំកូនឈើចម្រុះប្រមាណ៩០០ដើម តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ចូលរួមអបអរសាទរ រុក្ខទិវា ៩កក្កដា និងដើម្បីបំផុសស្មារតីមហាជនទូទៅឲ្យបានដឹងពីសារៈសំខាន់ និងគុណតម្លៃនៃដើមឈើ សំដៅរួមគ្នាកែលំអសោភ័ណភាពតាមដងផ្លូវឲ្យមានភាពបៃតង អមទៅដោយរុក្ខជាតិចម្រុះពណ៌ ដែលការដាំនេះដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមអាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត
Page 100 of 704 1 99 100 101 704

Recommended

សូម Like និង Follow ពួកយើង