ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សារបៀបវារៈចំនួន៣

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក និងមន្ត្រីរាជការជាច្រើនរូប។...

ព័ត៌មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកចុងក្រោយ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន" ដឹកនាំដោយឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងវត្តមានឯកឧត្ដម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក យុន...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្នងការនគរបាលរាជធានីខេត្ត ពន្លឿនការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាអាយុពី១៦-១៨ ប្រមាណជាង១លាននាក់ ត្រូវបានរកឃើញថា មិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើនៅឡើយ បញ្ហានេះទាមទាឲ្យស្នងការនគរបាលរាជធានីខេត្ត ត្រូវខិតខំពន្លឿនលើការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រោះវាជាបញ្ហាសំខាន់។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង...

ព័ត៌មានលំអិត

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅខេត្តសៀមរាប

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពក្រុងសៀមរាប និងបានប្រារព្ឋពិធីបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវត្តមានសមាជិក សមាជិកា...

ព័ត៌មានលំអិត

ក្រុមអ្នកផលិតបង្ហាញថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បានជំរុញឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ និងអំពាវនាវដល់អ្នកប្រើប្រាស់បន្តគាំទ្រផលិតផលក្នុងស្រុក

ក្រុមអ្នកផលិតផលិតផលនានាដែលបានយកមកដាក់តាំងបង្ហាញបានលើកឡើងថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានក្លាយជាព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងបានធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ។ ម្ចាស់សហគ្រាស ជេអឹមអិលអេច (JMLH) ផលិតផលអាហារសុខភាព ដែលកែច្នៃពីបន្លែផ្លែឈើក្នុងស្រុក មកពីខេត្តបាត់ដំបង លោកស្រី សេង សំណាង បានលើកឡើងថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវេទិការនេះជាការជួបប្រជុំគ្នារវាងអ្នកផលិតនៅទូទាំងប្រទេស បានជួបគ្នាជាមួយអ្នកទិញ...

ព័ត៌មានលំអិត

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជុនដល់យុវសិស្សចំនួន ២០៣នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ថាំង មនោ ប្រធានគណៈកម្មការលទ្ធឃុំមុខប៉ែន ស្រុកពួក បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា រួមនឹងរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ ដែលធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងលោកស្រី ម៉ននី...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព អង្គររ៉ូតារីក្លឹប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ និងដាក់ឲ្យដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោក Mikio Yanagimoto ប្រធានក្លឹប Moriguchi Everning អង្គររ៉ូតារីក្លឹប បានបង្ហាញក្ដីរីករាយ ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយសម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។...

ព័ត៌មានលំអិត
Page 104 of 704 1 103 104 105 704

Recommended

សូម Like និង Follow ពួកយើង