យុវជន ម៉ា សុមន្ថា ជាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ រូបគេមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ប៉ុន្តែបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរឃុំថា សមាគមក្លឹបទេសចរណ៍សៀមរាប មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រូបគាត់ក៏បានចូលរៀនលើជំនាញនេះ។ បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នា យុវជន រ៉េត ចាន់តូ អតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ក៏បានអះអាងដែរថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ រូបគេមានការផ្លាស់ប្តូរការគិតទាំងស្រុង...
ព័ត៌មានលំអិតអាជ្ញាធខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរឃុំសង្កាត់ ត្រូវពង្រឹងការងារផ្តល់សេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី ព្រោះនេះជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ជៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការជូនផ្តល់ប្រជាពលរដ្ឋ ពីព្រោះថាសំបុត្រអត្រានុកូលដ្ឋានមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលនេះគឺជាអត្តសញ្ញាណសម្គាល់ខ្លួនម្នាក់ៗ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំសង្កាត់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលរួមមាន ក្លោងទ្វារវត្តនិងសមិទ្ធផលសំខាន់មួយចំនួនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងវត្តលោមព្រលឹង ដែលជាវត្តមួយដែលមានអាយុកាលជិត ២០០ឆ្នាំ ក្នុងឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រះគ្រូចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាឲ្យដឹងថា...
ព័ត៌មានលំអិតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងវត្តមានចូលរួមពី អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "២៦ មិថុនា ២០២៤" ដោយមានការចូលរួមពីលោកលោកស្រីតំណាងមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ លោក ពិន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ នៅក្នុងខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នៃក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីលោក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ជូនដល់អ្នកពាក់ព័ន្ធក្នុងសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដឹកនាំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប។ លោក ចឹក គឹមជុន បានបញ្ជាក់ថា...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងបេតុងអាមេ ១ខ្សែក្នុងភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក កាយ កុច ប្រធានគណៈកម្មការលទ្ធឃុំឃុនរាម ស្រុកបន្ទាយស្រី បានឲ្យដឹងថា...
ព័ត៌មានលំអិតក្រុមគ្រូពេទ្យស្ម័ក្រចិត្តមកពីប្រទេសសឹង្ហបុរីជាច្រើននាក់ បានចុះធ្វើការពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិថ្លៃ រយៈពេល៤ថ្ងៃ ដោយសហការជាមួយទន្តពេទ្យកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធឹម សំផូត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ដែលការពិនិត្យព្យាបាលនេះ ធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧-២០ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.