ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៧ខ្សែក្នុងខេត្តសៀមរាប រួមមាន៖ក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំចំនួន៦ខ្សែ និងក្នុងឃុំគោល ស្រុកអង្គរជុំ ១ខ្សែ ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ នឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក កែវ កី ប្រធានគណៈកម្មការលទ្ធឃុំជ្រោយនាងងួន...

ព័ត៌មានលំអិត

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្រោមវត្តមាន ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សំកុល សុចិត្រា...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញដែលជាកិច្ចប្រជុំចុងក្រោយសម្រាប់អាណត្តិទី៣ ដោយបានលើកយករបៀបវារៈចំនួន២ មកពិនិត្យពិភាក្សា និងអនុម័ត ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋចំណុះជើងវត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅបន្តការសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត ដែលកំពុងខ្វះខាតថវិកាច្រើន ហើយបានធ្វើការសាងសងអស់ជាច្រើនខែមកហើយ។ បើតាមព្រះគ្រូចៅអធិការវត្តបានឲ្យដឹងថា សាលាឆ័ននេះបានសាងសងជាច្រើនខែមកហើយ ដោយសាងសងទៅតាមលទ្ធភាពដែលវត្តមានបន្តិចម្ដងៗ ហើយមកទល់នឹងពេលនេះ...

ព័ត៌មានលំអិត

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យ ដ៏ធំ និងសំខាន់ជាងគេ ក្នុងចំណោមពិធីបុណ្យធំៗ នៃវិស័យព្រះពុទ្ធសាសនា។ មិនថាតែនៅប្រទេសកម្ពុជាទេ ដែលតែងរៀបចំពិធីបុណ្យនេះ តែបណ្ដាប្រទេសជិត ២០០ ផ្សេងទៀត ក៏បានកំពុងរៀបចំពិធីនេះផងដែរ។ សម្រាប់ក្រុងសៀមរាប នៅពេលព្រឹក និងពេលរសៀល ថ្ងៃទី២២ ខែឧសភា ដែលជាទិវាបុណ្យវិសាខបូជានេះ គេឃើញមានការរៀបចំក្បួនដង្ហែយ៉ាងអ៊ូរអរ នៅតាមដងផ្លូវសំខាន់ៗ...

ព័ត៌មានលំអិត

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ផ្លូវដើរបុរាណមួយខ្សែដែលទុកចោលជិត២០ឆ្នាំ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋរួមគ្នាជយសជុលឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការបរិច្ចាកថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីជួយសម្រួលការធ្វើដំណើរ និងងាយដឹកជញ្ជូនទំនិញផលិតផលកសិកម្មពលរដ្ឋក្នុងមូលដ្ឋាន។ បើតាមលោក ភូម គាំ អនុភូមិពួកចាស់ បានឱ្យដឹងថា ផ្លូវនេះគឺជាផ្លូវដើរបុរាណដែលបានទុកចោលប្រមាណជិត២០ឆ្នាំហើយ ហើយកន្លងមកពិបាកធ្វើដំណើរ ជាពិសេសមិនអាចដឹកជញ្ជូនទំនិញបានឡើយ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកក្រឡាញ់ បានជំរុញឲ្យពលរដ្ឋជាម្ចាស់ដីទាំងអស់ សូមចូលរួមសហការឲ្យបានល្អជាមួយនឹងមន្ត្រីជំនាញសុរិយោដី ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ដើម្បីសំរេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ គឺមានការងារច្រើនដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី...

ព័ត៌មានលំអិត

សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

សិក្ខាកាមដែលជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រី ប្រមាណ១០០នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ បន្ទាប់ពីឆ្លងកាត់ការសិក្សាទាំងទ្រឹងស្ដី និងអនុវត្តជាក់ស្ដែង រយៈពេល២ថ្ងៃ ក្រោមការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិន PEACELAND និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប។ លោក រិន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាជនពិការខេត្តសៀមរាប បានធ្វើការជំរុញដល់គ្រប់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ដូចជាការផ្តល់ឱកាសការងារ ការសាងសង់សំណង់គ្រឹះស្ថានសាធារណៈត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ជាដើម។ លោក នាក់ ណេរ៉ុន បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនមានពិការភាព ហើយបច្ចុប្បន្នសំណង់អគារសាធារណៈមួយចំនួនក៏បានគិតគូរអំពីការបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ផងដែរ។...

ព័ត៌មានលំអិត

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិចំនួន៨ មានភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជប់ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម...

ព័ត៌មានលំអិត
Page 110 of 702 1 109 110 111 702

Recommended

សូម Like និង Follow ពួកយើង