ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង១៨២ម៉ែត្រ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីជមនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡាច សឿន គណៈកម្មការលទ្ធកម្មឃុំសំរោងយា បានឲ្យដឹងថា ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែប្រវែង១៨២ម៉ែត្រ ទទឹង៤.៥ម៉ែត្រ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បានបន្តចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខ។ ក្នុងនាម ឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សំកុល សុចិត្រ្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់ស្រង៉ែ រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប សហការជាមួយ និងព្រះសង្ឃបានរៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មីរយៈពេល ២ថ្ងៃ នៅវត្តព្រៃធំ ដើម្បីបង្ករភាពសប្បយារីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ក៏ដូចជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។ លោកស្រី ធីវ រួន ចៅសង្កាត់ស្រង៉ែ បាន មានប្រសាសន៍ឱ្យដឹងថាការរៀបចំធ្វើសង្ក្រាន្តវត្តព្រៃធំនាពេលនេះឡើងគឺក្នុងគោលបំណងចង់បង្ហាញអំពី អរិយធ៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ តាំងពីសម័យបុរាណ...

ព័ត៌មានលំអិត

ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវ ដើម្បីស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជាជំនឿ ឬទម្លាប់ របស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យតែដល់បុណ្យចូលឆ្នាំថ្មី គឺប្រជាពលរដ្ឋក្នុងភូមិទាំងមូល តែងតែនិមន្តព្រះសង្ឃស្រោចទឹក នៅតាមផ្ទះនិមួយៗព្រមគ្នាតែម្តងដើម្បីឱ្យគ្រោះចង្រៃហូរទៅតាមទឹក និងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ លោកតា ម៉ម នឿម រស់នៅភូមិស្ទឹង ឃុំសំរោង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាដោយសារនយោបាយឈ្នះឈ្នះ ទើបបានធ្វើឲ្យកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ

ក្នុងឱកាសពិធីកាត់ខ្សែបូឆ្លងសាលាឆទានមួយកន្លែង ក្នុងភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អុិត ដារ៉ា អនុរដ្ឋលេខាធិការកិច្ចការព្រំដែន បានលើកឡើងថា ក្រោមឆ័ត្រនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ និងគ្រប់ទីតំបន់ទូទាំងប្រទេស។...

ព័ត៌មានលំអិត

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

សង្រ្កាន្តឆ្នាំថ្មី វិទ្យាល័យសម្តេចឪ និងពិព័រណ៌ប្រតិដ្ឋ និងម្ហូបអាហារស្នាដៃសិស្ស និងកម្មវិធីកំសាន្តជាច្រើនទៀតដូចជា ការសម្តែងក្បាច់គុនល្បុក្គតោ លេងល្បែងប្រជាប្រិយ របាំត្រុដិ និង រាំលេងកំសាន្ត ប្រពៃណីខ្មែរតាមរយៈតន្ត្រីស្គរដៃ និងតន្ត្រីសម័យជាដើម ត្រូវបានធ្វើឡើងយ៉ាងមហោឡាឬក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។   លោក...

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី "ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨" ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលខេត្ត មន្ទីរអង្គភាព សមត្ថកិច្ចទាំង៣ និងអាជ្ញាក្រុងស្រុក ឃុំសង្កាត់ទូទាំងខេត្តសៀមរាប។...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដឹកនាំដោយលោក ចាន់ ធន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក យុន លីនណេ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

មន្ត្រីជានខ្ពស់សិទ្ធិមនុស្សកម្ពុជា ថាកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស

ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម អ៊ិត រ៉ាឌី ថ្លែងថា ប្រទេសកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្សជាសកល។ ឯកឧត្តម អ៊ិត រ៉ាឌី មានប្រសាសន៍ថា...

ព័ត៌មានលំអិត
Page 118 of 704 1 117 118 119 704

Recommended

សូម Like និង Follow ពួកយើង