ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្នុងឆ្នាំ២០២៤

នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្នុងឆ្នាំ២០២៤ ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៤...

ព័ត៌មានលំអិត

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ស្វាយធំ រៀបចំ “សង្ក្រាន្ដវិទ្យាល័យ” អបអរពិធីបុណ្យចូលឆ្នាំថ្មី និងជំរុញឲ្យយុវវ័យចេះថែរក្សាវប្បធម៌ខ្មែរ

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ស្វាយធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមគ្នារៀបចំកម្មវិធី “សង្ក្រាន្ដវិទ្យាល័យ” រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៤ និងទី៥ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីជាការជំរុញដល់យុវជនជំនាន់ក្រោយចេះចូលរួមក្នុងការអភិរក្សប្រពៃណីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។...

ព័ត៌មានលំអិត

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥

គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ តែយ៉ាងណាក៏កម្ពុជា នៅតែប្ដេជ្ញាចិត្តប្រែក្លាយទៅជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ភទិវាអន្តរជាតិយល់ដឹងអំពីមីន នាក្រុងសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប នាំឱ្យមានការវិវត្តនៃការលេងល្បែងស៊ីសង ដូចជាការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត...

ព័ត៌មានលំអិត

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា៖ កត្តាសន្តិភាពបាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ក្នុងឪកាសអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ដោយសារតែកត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជា បានរួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនទៀត។...

ព័ត៌មានលំអិត

“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស

“សង្ក្រាន្ដវិទ្យាល័យ” គឺជាការប្រមូលផ្ដុំនូវប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ បង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់នូវវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះចូលរួមអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស។ នេះបើតាមការលើកឡើងរបស់លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទសពួក ស្រុកពួក ខេត្តសៀមរាប។ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ...

ព័ត៌មានលំអិត

ក្បាលដីជាងបីពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀលត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ក្បាលដីចំនួន ៣.៤២៦ក្បាលដី ឋិតនៅក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិ ផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការ ផ.អ.៥ សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយលោក លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មន្ទីរអង្គភាពនានាក្នុងខេត្ត។ លោក សុខ...

ព័ត៌មានលំអិត

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីសង្ឃខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមពីសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានប្រារព្ភពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប។...

ព័ត៌មានលំអិត

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

នៅសហគមន៍អភិវឌ្ឍន៍សំបួរ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ច ព្រមទាំងដោះស្រាយពីបញ្ហាប្រឈមនានាមួយចំនួនទៀត។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងសហគមន៍ ដោយឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌...

ព័ត៌មានលំអិត
Page 119 of 704 1 118 119 120 704

Recommended

សូម Like និង Follow ពួកយើង