នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សប្បុរសជនមកពីវិទ្យាល័យអ៊ូវេដា ខេត្តណាកាណុ ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរំលើង និងជួយជួសជុលផ្ទះមួយខ្នងជូនគ្រួសារពលរដ្ឋមានជីវភាពខ្វះខាតស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។ ខេត្តសៀមរាប តាមរយៈការសម្របសម្រួលពីលោកស្រី សំ សូរីកា និងរដ្ឋបាលសង្កាត់សៀមរាប ព្រមទាំងព្រះតេជគុណ ភ្លឿន រដ្ឋ...
ព័ត៌មានលំអិតក្រុមនិស្សិតអាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១៣៩រូប បានធ្វើទស្សនៈកិច្ចសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្ម បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីនៅក្នុងសាលា រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។ លោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឲ្យដឹងថា នេះជាលើកទី២៤ សម្រាប់ក្រុមនិស្សិតដែលពួកគាត់តែងតែទៅធ្វើទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំពីប្រវត្ដិសាស្ដ្រវប្បធម៌ និងសំណង់ប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ។ ការចុះសិក្សាស្រាវជ្រាវរួមមាន៖...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងរដ្ឋបាលស្រុក គាំទ្រថវិកាពីអង្គការលោកខាងលិចជួបលោកខាងកើត(អ៊ីសមីតវេសត៍)បានសហការរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” នៅសាលាបឋមសិក្សា ទៀ បាញ់គំរូ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ឋផ្គត់ផ្គង់ទឹកនិងអនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងដើម្បីចលនាធនធានសម្រាប់ការការពារប្រភពទឹក និងការលើកកម្ពស់ការប្រើប្រាស់ទឹក និងបង្គន់អនាម័យធន់នឹងអកាសធាតុប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍។ លោក គឹម...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៣ លើកទិសដៅបន្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង បានទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈឥរិយាបទរបស់បុគ្គលិកបម្រើសេវាមួយចំនួននៅមានកម្រិតនៅឡើយ។ ឯកឧត្តម ង៉ូវ កាង បានលើកឡើងថា វិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប បានក្លាយជាគម្រូល្អមួយ...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនរូប។ លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែង ១៨២ម៉ែត្រ ទទឹង...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបោះបង្គោលរបងហ៊ុំព័ទ្ធដីនៅសួនរុក្ខជាតិអង្គរ ជាគម្រោងរបស់រដ្ឋសុទ្ធសាធ ដែលគម្រោងនេះបម្រើឲ្យប្រយោជន៍សាធារណៈ គ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ។ សូមជម្រាបថា ការបញ្ជាក់របស់អាជ្ញាធរជាតិអាប្សរានេះ ធ្វើឡើងបន្ទាប់ពីកន្លងទៅនេះមានអ្នកលេងបណ្ដាញសង្គមតិកតុក (Tik Tok) មានអខោនឈ្មោះ តក់តក់ បានបង្ហោះខ្លឹមសារដែលមានន័យចោទប្រកាន់មកលើស្ថាប័នជាតិមួយនេះថា “ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីក្នុងតំបន់អង្គរចាប់ផ្ដើមធ្វើរបងហ៊ុំព័ទ្ធហើយ ដោយជ្រោកក្រោមស្លាកអាជ្ញាធរអប្សរា...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្ត ចំនួន២៩៤នាក់ ស្រី១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ នឹងត្រូវធ្វើតេស្តនាពេលបន្ទាប់។ លោក លី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនបងប្អូនប្រជាលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ ក្នុងឃុំចំនួន២ គឺឃុំកំពង់ភ្លុក និងឃុំកណ្តែក ស្រុកប្រាសាតបាគង ខេត្តសៀមរាប។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា យោងតាមផែនទីឧបសម្ព័ន្ធផ្ទៃដីតំបន់៣...
ព័ត៌មានលំអិតជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈមចម្បង បន្ទាប់ពីជំងឺទាំងនោះកំពុងមានការកើតឡើងថ្មីៗ ឯចំនួនអ្នកស្លាប់ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងពីធីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា បើទោះបីជាវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំកម្មវិធីរយៈពេលបីថ្ងៃ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ” ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ដោយមានការតាំងបង្ហាញ និងកម្មវិធីសម្តែងសិល្បៈជាច្រើនទម្រង់នឹងត្រូវបង្ហាញជូនសាធារណៈជន ប៉ុន្តែគ្មានការផ្សព្វផ្សាយ និងលក់គ្រឿងស្រវឹងឡើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែមីនា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.