ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំណត់ជាថ្ងៃកាន់ទុក្ខផ្លូវការ នៃការចូលទិវង្គតសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដោយតម្រូវឱ្យគ្រប់ស្ថាប័ន និងប្រជាជនទូទាំងប្រទេសបង្ហូតទង់ជាតិ និងទង់សាសនា ត្រឹមពាក់កណ្តាលដង។ ទន្ទឹមនោះ នៅរសៀលថ្ងៃម្សិលមិញនេះដែរ នៅតាមបណ្ដាវត្តចំនួន ២៦១វត្ត...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្សសរុបចំនួន ១៩១នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្ថិតនៅឃុំស្វាយចេក ស្រុកអង្គរធំ ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង២០គីឡូម៉ែត្រ បានទទួលអំណោយជាឯកសណ្ឋាន និងសម្ភារៈសិក្សា ជាជំនួយរបស់ព្រះភិក្ខុនី ឆា អ៊ូ នៃវត្តភីរ៉ូចាណា និងសប្បុរសជននៃសាធារណរដ្ឋប្រទេសកូរ៉េ តាមរយៈអង្គការឡូតធឹសវើល។ តាមការឲ្យដឹងពីអ្នកគ្រូ ញោប សាយឿន...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” បានធ្វើការចាក់បញ្ចាំងជាផ្លូវការ នៅសាលរោងកុនផ្សារទំនើប Heritage Walk ក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លីនេះ ក្នុងគោលបំណងបង្ហាញ ពីអំពើជួញដូរមនុស្ស...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ឆ្នាំ២០២៤ សម្រាប់ដំណើរការកសាងផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាង គ្រោះលិចទូកកណ្តាលទន្លេ ឬសមុទ្ររាប់សិបដង ព្រោះវាមិនត្រឹមតែឆេះឆាបអស់រលីងនូវទ្រព្យសម្បត្តិ ដែលខិតខំរកស៊ី សន្សំទុកជាយូរឆ្នាំមកហើយនោះទេ តែថែមទាំងបានឆក់យកនូវជីវិតកូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឱ្យជនរងគ្រោះមានការរន្ធត់ និងសង្វេគយ៉ាងខ្លាំង ដូចដែលពាក្យចាស់បុរាណខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ...
ព័ត៌មានលំអិតខួបអនុស្សារីវយ៍ ៩ឆ្នាំ នៃក្លឹបម៉ូតូ BMW កម្ពុជា និងព្រឹត្តិការណ៍កីឡាទេសចរណ៍ IRON MAN RALLY 2024 មកពីប្រទេសថៃ បានរៃអង្គាសថវិកាសប្បុរសធម៌សរុបចំនួន ៦ ៨០០ដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលជាការរួមចំណែកក្នុងជួយសង្គ្រោះជីវិតកុមារកម្ពុជានៅទូទាំងប្រទេស ប្រកបដោយគុណភាព និងមិនគិតថ្លៃ។ ក្នុងមានអាជ្ញាធរខេត្តសៀមរាប...
ព័ត៌មានលំអិតការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ដែលមានរយៈពេល ៧ថ្ងៃកន្លងមកនេះបានបិទបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានខេត្ដសៀមរាប។ លោក ជួន សុខវ៉ាន់ឌី គណៈកម្មការអចិន្ដ្រៃយ៍រៀបចំការប្រកួត បង្ហាញថា នៅឆ្នាំនេះ មានស្រុកចំនួន ១០ បានបញ្ជូន សិស្សានុសិស្សមកចូលរួមប្រកួត លើកីឡាចំនួន...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ ក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា...
ព័ត៌មានលំអិតមុនកើតឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ លើសកលលោក និងនៅកម្ពុជា ជាមធ្យមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១០ ០០០ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ជាមធ្យមប្រមាណ ៤ ០០០ ទៅ៥០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះ នឹងធ្លាក់មកនៅត្រឹមប្រហែល ២ ៥០០ ទៅ...
ព័ត៌មានលំអិតក្រោមកិច្ចសហការរវាងអាជ្ញាធរកម្ពុជា និងក្រុមម៉ូតូធំកម្ពុជា ក្រុមម៉ូតូធំប្រទេសថៃ បានមកដល់ខេត្តសៀមរាបដូចការគ្រោងទុកដោយជិះម៉ូតូស្ទើរតែមិនសម្រាក រយៈពេល ២៤ម៉ោង ក្នុងចម្ងាយផ្លូវជាង ១០០០គីឡូម៉ែត្រ ពីខេត្តត្រាត ប្រទេសថៃ។ លោក ប៊ុន រ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការ BMW IRON MAN...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.