នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត នៃប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរខេត្តសៀមរាប បានធ្វើទស្សនកិច្ចទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើកឡើងថា បេសកកម្មនៅបឹងទន្លេសាបនាពេលនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចពិភាក្សា រវាងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប លើការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលព្រឹត្តិការណ៍នេះគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តម...
ព័ត៌មានលំអិតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់មន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ ស្មៀនឃុំសង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក នៅទូទាំងខេត្តសៀមរាបជាច្រើនរូប។ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន មានប្រសាសន៍ថា រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់...
ព័ត៌មានលំអិតក្នុងកិច្ចពិភាក្សារវាង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្នើដាក់ឱ្យមានសេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ ដែលសម្រួលដល់ការចំណាយ និងចំណេញពេលវេលា...
ព័ត៌មានលំអិតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ដើម្បីពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។ ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ព័ត៌មានលំអិតថ្លែងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ប៉ុន្តែតាមការសង្កេត បទល្មើសទាំងនោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ ជូនសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង រយៈពេល៤ខែ ចំនួន១៩២នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ប្អូនៗសិស្សនាយនគរបាល...
ព័ត៌មានលំអិតពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអធ្វា ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ប្រមូលបច្ច័យបានចំនួន ៤២លាន និង ៣៤៣ដុល្លារ សម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មី ស្របតាមរបងវត្តប៉ែកខាងជើង ឆ្លងកាត់ភូមិចំនួន៤ នៃសង្កាត់សៀមរាប។ បើតាមគណៈកម្មការវត្ត បានឲ្យដឹងថា កាលពីមុនជាផ្លូវដីក្រហម...
ព័ត៌មានលំអិតសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិកាវត្តរាជបូណ៌ ខេត្តសៀមរាប បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ ហើយនៅតាមវត្តអារាមទាំងអស់ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចព្រះព្រហ្មរតនមុនី បានគូសបញ្ជាក់ថា...
ព័ត៌មានលំអិតនៅទូទាំងខេត្តសៀមរាប សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១៨៨នាក់ ក្នុងនោះស្រុកពួក ក៏ទទួលបានសិស្សជាប់និទ្ទេស A ចំនួន១៥នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប បានប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.