កាលពីចុងសប្តាហ៍កន្លងទៅនេះ វត្តអារញ្ញសាគរ ក្រុងសៀមរាប បានមូលមតិគ្នារៀបចំបុណ្យទេសនាមហាវេស្សន្តជាតក និងពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យ ដែលពិធីនេះធ្វើឡើងទៅតាមលំអានចាស់បុរាណបន្សល់ទុកតៗគ្នាមក តាមការកំណត់សន្នតនិងឯកភាពគ្នារវាងគណៈកម្មការវត្ត ព្រះគ្រូចៅអធិការ និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន ដើម្បីជ្រើសរើសពេលវេលាសមគួរដែលអាចនាំគ្នាប្រារព្ឋទៅបាន។ ព្រះតេជគុណ វិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទរ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាបញ្ជាក់ថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូន...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...
ព័ត៌មានលំអិតព្រឹត្ដិការណ៏ប្រឡងសរសេរតាមអានថ្នាក់ជាតិលើកដំបូង «សំណេរអង្គរ» បានបញ្ចប់ដោយជោគជ័យ និងបានផ្ដល់នូវបទពិសោធន៏ល្អៗ និងថែមទាំងចំណេះដឹងដ៏ល្អដល់បេក្ខជនលើកក្រោយថែមទៀត។ គួរឲ្យដឹងថា ការប្រឡង «សំណេរអង្គរ» ធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានរាលហាលខាងមុខអង្គរ ដោយរកឃើញបេក្ខជន៣នាក់ បានទទួលជ័យលាភី ក្នុងចំណោមបេក្ខជនជាង ៧០០នាក់មកពីតាមបណ្ដារាជធានីខេត្ដចូលរួមប្រឡង។ លោក ចេង រតនា ដែលទទួលបានជ័យលាភីលេខ១...
ព័ត៌មានលំអិតឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហេតុនេះក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា ធ្វើការជាមួយគ្នាឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ ពិសេសប្រសិនបើមានភាពចាំបាច់នោះ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ...
ព័ត៌មានលំអិតមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក។...
ព័ត៌មានលំអិតក្រុមគណៈគ្រូពេទ្យ ខេត្ដសៀមរាប បានធ្វើពិធីមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាបអាណត្តិ៦ឆ្នាំ លើកទី៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្មី បន្ទាប់ពីក្រុមប្រឹក្សាចាស់ចប់អាណត្តិ។ ពីធីនេះធ្វើឡើងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤នេះ បន្ទាប់ពីកាខកខានដោយសារបញ្ហាកូវីដ ១៩ នឹងបញ្ហាមួយចំនួនទៀត។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍ណែនាំឱ្យក្រុមគ្រូពេទ្យ...
ព័ត៌មានលំអិតរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា...
ព័ត៌មានលំអិតស្រុកជីក្រែង ត្រូវបានវាយតម្លៃថាជាស្រុក ដែលមានសក្ដានុពលជាងគេ ក្នុងការដាំដុះដំណាំស្រូវ តាមបច្ចេកទេសកសិកម្មឆ្លាតវៃ ដែលធន់ទៅនឹងអាកាសធាតុ ក្នុងចំណោមបណ្ដា ក្រុង ស្រុកចំនួន ៧ ដែលអង្គការ រីដា (READA) បានជ្រើសរើស។ នេះបើតាមការបញ្ជាក់ពីលោក តិច រតនា ប្រធានសម្របសម្រួលគម្រោងកសិកម្មឆ្លាតវៃ (CSA) អង្គការ...
ព័ត៌មានលំអិតសៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ គឺជាការរក្សាដួងព្រលឹង នៃជនជាតិនោះ ឲ្យនៅតែស្ថិតស្ថេរជានិច្ច។ ថ្លែងនៅក្នុង ពិធីបើក «សំណេរអង្គរ» ឬពិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១...
ព័ត៌មានលំអិតគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ដែលជាគម្រោងមូលនិធិឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមលោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំស្ពានត្នោត គឺបានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ប្រវែង១០០មែត្រ ទទឹង ៥ម៉ែត្រ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.