ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ

ការិយាល័យប្រជាពលរដ្ឋ ខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ជូនដល់ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រមាណ២០០នាក់។ លោក នេត ផល្គុន...

ព័ត៌មានលំអិត

ការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រចម្ងាយ ២២០គីឡូម៉ែត្រ បានមកដល់ទឹកដីអង្គរដោយជោគជ័យ ជាមួយកីឡាករកីឡាការិនីមកពី ២២ប្រទេស

កម្មវិធីការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រ ដែលមានចម្ងាយ ២២០គីឡូម៉ែត្រ ចេញដំណើរកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តចំនួន៣ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប បានមកដល់គោលដៅចុងក្រោយដោយជោគជ័យ នៅបរិវេនប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយវត្តមានក្រុមកីឡាករ កីឡាការិនីមកពី ២២ប្រទេស។ លោក គីម...

ព័ត៌មានលំអិត

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ៣៤នាក់ ក្នុងស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៤នាក់ ស្រី ១៧នាក់ រស់នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ...

ព័ត៌មានលំអិត

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

ក្រុមការងារអន្ដរក្រសួងមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជាប្រចាំចំនួន ៦ខ្សែ មានប្រវែងសរុប៨៥.០០០ម ទទឹងផ្លូវទំហំ៦ម៉ែត្រ និងផ្លូវខ្លះទៀតទំហំ៥ម៉ែត្រ ជាផ្លូវក្រាលល្បាយក្រួសក្រហមដំណាក់កាលចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដែលជាប្រភពថវិការរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ស្ថិតនៅស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកស្រីស្នំ។...

ព័ត៌មានលំអិត

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន២ រួមមាន៖ ស្រុកស្វាយលើ មានចំនួន១១ភូមិ និងស្រុកបន្ទាយស្រី ចំនួន៥ភូមិ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ព័ត៌មានលំអិត

ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប

នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៣ អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយ អង្គការរូមធូរីដ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅសណ្ឋាគារសោមាទេវី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រី...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន ១៦ក្នុងស្រុកវ៉ារិន និង ភូមិចំនួន ៦ក្នុងស្រុកអង្គរធំ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកវ៉ារិន និងស្រុកអង្គរធំ ធ្វើការចុះផ្សព្វផ្សាយជាសាធារណៈ នូវការកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានឱកាសត្រៀមឯកសារ ក៏ដូចជាពិនិត្យស្ថានភាពដីរបស់ខ្លួន ចៀសវាងខកខានដោយប្រការណាមួយអំឡុងពេលក្រុមការងារជំនាញចុះអនុវត្តន៍ការងារ។ នៅក្នុងពិធីផ្សព្វផ្សាយនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី...

ព័ត៌មានលំអិត

បុណ្យរំលឹកគុណអង្គរ បានប្រារព្ធពិធីជាផ្លូវការនៅព្រឹកមិញនេះ

បុណ្យរំលឹកគុណអង្គរ ដែលមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នោះ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅទីលានមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

អាជ្ញាធរជាតិអប្សរា ពុំអនុញ្ញាតឱ្យមានការលក់ដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទ ឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ដោយសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួម នៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ អ្នកស្រី ចាន់ ឧត្តមបញ្ញា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក...

ព័ត៌មានលំអិត

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង/ស្រុកជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា កំណែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីស្នូលក្នុងការកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ...

ព័ត៌មានលំអិត
Page 144 of 702 1 143 144 145 702

Recommended

សូម Like និង Follow ពួកយើង