ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

ការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ត្រូវបានប្រកាសបិទជាផ្លូវការហើយ នាព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង ឯកឧត្ដម ប្រាក់...

ព័ត៌មានលំអិត

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ...

ព័ត៌មានលំអិត

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

បណ្ណាល័យសិក្សាមួយខ្នង ដែលជាអំណោយរបស់សប្បុរសជនប្រទេសកូរ៉េ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងខេត្តសៀមរាប ជាពីសេសប្អូនៗសិស្សានុសិស្សដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។ លោកស្រី ផាក មិនជូ តំណាងសប្បុរសជនកូរ៉េ...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

ពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញភាពជឿជាក់ថា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ខេត្តសៀមរាប នឹងទទួលបាននូវវត្តមានអ្នកទេសចរជាច្រើនចូលមកលេងកំសាន្ត ខណៈអាជ្ញាធរខេត្តបានរៀបចំកម្មវិធីកំសាន្តជាច្រើន។ ពលរដ្ឋបានលើកឡើងថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យប្រជាពលរដ្ឋទទួឡបានចំណូលក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួន ព្រោះពិធីបុណ្យជាតិនេះ មានលក្ខណៈបុណ្យទ្រង់ទ្រាយធំដូចថ្នាក់ជាតិដែរ...

ព័ត៌មានលំអិត

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ”

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ឋទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ”នាបរិវេណសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមអធិបតីភាពលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

ព័ត៌មានលំអិត

វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

វត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំដាក់តាំងពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេល ១ខែ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៣...

ព័ត៌មានលំអិត

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប អង្គការ អាដដា(ADDA ) បានរៀបចំ សន្និសីទស្តីពី“ការផ្សារភ្ជាប់ទីផ្សារកសិកម្មឆ្លាតវៃ និងទីផ្សារផលិតផលកសិកម្ម” ក្រោមកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប។ សន្និសីទនេះ មានគោលបំណងចែករំលែកលទ្ធផលការអនុវត្តកសិកម្មឆ្លាតវៃ និងផ្សារភ្ចាប់បណ្ដាញទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករក្រីក្រ...

ព័ត៌មានលំអិត

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

បណ្តាក្រុមអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ បានសហការបើកយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់កាអប់រំ និងចុះឈ្មោះចូលរៀន នៅតាមសាលាបឋមសិក្សាមួយចំនួនក្នុងស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើការជំរុញដល់ឪពុកម្តាយ អាណាព្យាបាល ត្រូវប្រញាប់យកកូនៗ ជាពិសេសកុមារដែលមានពិការភាព ហើយគ្រប់អាយុដើម្បីចុះឈ្មោះឲ្យពួកគាត់បានចូលរៀន នៅក្នុងឆ្នាំសិក្សាថ្មីនេះ។ លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ...

ព័ត៌មានលំអិត

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគាសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ រួមនឹងអាងស្តុកទឹក១ បង្គន់២ ក្លោងទ្វារ និងរបងព័ទ្ធជុំវិញ នៅក្នុងនៅសាលាបឋមសិក្សា សៀង ណាំ ស្ថិតនៅភូមិប្ញស្សី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំណាយថវិកាចំនួន ៨៥.០០០ដុល្លារ ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ...

ព័ត៌មានលំអិត

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប៊្រូល ជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលទទួលជ័យលាភីអាជ្ញាបណ្ណទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន (FEE) ដែលជាសណ្ឋាគារ និងសាលាដែលមិនមានការប្រើប្រាស់សម្ភារៈប្លាស្ទីក។ លោក Pramod Kumar Sharma នាយកជាន់ខ្ពស់ផ្នែកអប់រំ នៃស្ថាប័នមូលនិធិអប់រំបរិស្ថាន...

ព័ត៌មានលំអិត
Page 147 of 702 1 146 147 148 702

Recommended

សូម Like និង Follow ពួកយើង