ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

នៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយនិងក្រសួងផែនការ និងដោយមានការគាំទ្រថវិកាពីអង្គការUND បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ។ ក្នុងអង្គសិក្ខាសាលានេះដែរក៍មានការចូលរួមជាសិក្ខាកាមពីសំណាក់...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

ក្រុមការងាកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្ម ដោយមានការសម្របសម្រួលនិងធ្វើបទបង្ហាញពីគ្រូឧទ្ទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពក្នុងការរៀបចំផែនការថវិកា ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រនារីរតនៈ ជូនដល់លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ទាំងថ្នាក់ក្រសួង និងមន្ទីរកិច្ចការនារីរាជធានី-ខេត្តចំនួនជាង១៣០រូប។សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃពីទី១៣ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ ធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប និងបានប្រារព្ឋពិធីបិទក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី...

ព័ត៌មានលំអិត

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ លោក សុវណ្ណដេត បញ្ជាក់ថា...

ព័ត៌មានលំអិត

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតជំនាញវះកាត់បីនាក់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានធ្វើការវះកាត់ចំពោះទារកដែលមានអវៈយវៈលើសដោយជោគជ័យ និងអមដោយការសាទរយ៉ាងក្រៃលែងពីសំណាក់ពលរដ្ឋកម្ពុជា។ សម្រាប់ភាពជោគជ័យក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជានេះ អគ្គនាយកមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការសម្រេចបានជោគជ័យនូវបេសកកម្មសង្គ្រោះកុមារនេះគឺជាការចង់បានបំផុតរបស់លោកវេជ្ជបណ្ឌិត ប៊ីត...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ដាញិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពផ្លូវគ្រួសក្រហមមួយខ្សែ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីធ្វើការជួសជុលរួចរាល់មួយរយភាគរយ។ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងជាង ១២គីឡូវម៉ែត្រ...

ព័ត៌មានលំអិត

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៣នេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ រស់នៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ និងក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគផ្សេងៗ ពីសប្បុរសជនបរទេសមកពីប្រទសអូស្ត្រាលី និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects ។ លោកស្រី Gail Isedale តំណាងសប្បុរសជនមកពីប្រទេសអូស្ត្រាលី...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយ នៃអាណត្តិទី៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជុំវិញខេត្តជាច្រើនរូប។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ដែលធ្វើឡើងនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រជាពលរដ្ឋដែលទទួលបានផលពីគម្រោងលាភ បានលើកឡើងថា គម្រោងលាភ ដែលបានដាក់ឲ្យអនុវត្តរយៈ៦ឆ្នាំមកនេះ ពិតជាបានផ្លាស់ប្តូរជីវភាពរបស់ពួកគាត់ឲ្យមានភាពល្អប្រសើរ ដូច្នេះពួកគាត់ចង់ឃើញរាជរដ្ឋាភិបាលនៅអនុវត្តបន្តគម្រោងមួយនេះទៀត ដើម្បីជួយដល់គ្រួសារក្រីក្រផ្សេងទៀត ព្រោះគម្រោងនេះ បានជួយដល់ពួកគាត់ឱ្យមានមុខរបរ និងចេញផុតពីការលំបាក។ សូមជម្រាបថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង...

ព័ត៌មានលំអិត

កូនចាមរី(ច័ន្ទគីរី)ជាង ៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប ព្រះសង្ឃ និងប្រជាពលរដ្ឋសហការនាំគ្នាដាំអមសងខាងដងផ្លូវទៅភ្នំក្រោម

កូនឈើប្រភេទកូនច័ន្ទគីរី ជាង៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប រួមនឹង ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សហការនាំគ្នាដាក់ដាំនៅអមសងខាងផ្លូវចាប់ពីភូមិក្រសាំងរលើងដល់ផ្លូវទៅភ្នំក្រោម ក្នុងភូមិសាស្ត្រក្រុងសៀមរាប នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោក លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប មានប្រសាសន៍ថា ការដែលដាំដើមឈើនៅតាមសងខាងផ្លូវនេះគឺដើម្បីលើកកម្ពស់...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការីប្រមាណជាង ៥០ប្រទេសបានចូលរួម។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...

ព័ត៌មានលំអិត
Page 148 of 702 1 147 148 149 702

Recommended

សូម Like និង Follow ពួកយើង