ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងអាជ្ញាធរស្រុកក្រឡាញ់ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីស្ថិតនៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្តែតរង្សីដំណាក់ខ្ចាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋចំនូន ២ភូមិ គឺភូមិឱម៉ាល មានក្បាលដីចំនួន ៥៤៤ក្បាលដី និងភូមិតាំងយូរ មានចំនួនក្បាលដី ៦ក្បាលដី ស្ថិតក្នុងឃុំ២ គឺឃុំសំបូរ និង ឃុំស្រណាល...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ព្រះចៅអធិការវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ នៅបារាយណ៍ទឹកថ្លា ស្ថិតនៅក្បែរវត្តវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ព្រមទាំងរំលឹកគុណព្រះធរណី និង ព្រះគង្គា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

អាជ្ញាធរខេត្ដសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានរៀបចំពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដារត្រឹមត្រូវ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការរៀបចំតាំងពិព័រណ៌នាពេលនេះ មានចំនួន...

ព័ត៌មានលំអិត

អង្គកឋិនទានសាមគ្គីវត្តស្វាយរមៀត ប្រមូលបច្ច័យបានជាង ៥០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត

អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប និងសម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត ដែលអង្គកឋិនទាននេះមានរយ:ពេលពីរថ្ងៃគឺថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមូលបានបច្ច័យសម្រាប់សង្កត់ត្រៃប្រគេនព្រះសង្ឃសរុបចំនួន ៤៧.២២៧.៧០០រៀល និងប្រាក់ ២.៨១០ដុល្លា។...

ព័ត៌មានលំអិត

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៣នេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ រស់នៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ និងក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគផ្សេងៗ ពីសប្បុរសជនបរទេសមកពីប្រទសអូស្ត្រាលី និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects ។ លោកស្រី Gail Isedale តំណាងសប្បុរសជនមកពីប្រទេសអូស្ត្រាលី...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្ដសៀមរាប នាំយកថវិកា ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧត្ថម្ភដល់បុរសរើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សា និងជាប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប បាននាំយកថវិការបស់ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាតំណាងរាស្ដ្រខេត្ដកំពង់ចាម និងឯកឧត្ដម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខធិការក្រសួងព័ត៌មាន ប្រគល់ជូនដល់ពលរដ្ឋមួយរូប រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៦ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ សម្រាប់គោលដៅទី៦ ក្រុងសៀមរាប និងស្រុកពួក ដែលជាគោលដៅចុងក្រោយ ក្រោមវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត...

ព័ត៌មានលំអិត

រួតបាកាណនៃប្រាសាទអង្គរវត្ត ជាទីដែលអ្នកទេសចរគ្រប់ជាតិសាសន៍ជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា

រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែឡើងទៅទស្សនា ហើយអ្នកទេសចរជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា។ លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។...

ព័ត៌មានលំអិត

ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃប្រទេសចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង សហការី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប ដើម្បីបង្ហាញអំពីគោលជំហរទូលំទូលាយ នៃការធ្វើឲ្យប្រសើរឡើងថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និង រដ្ឋាភិបាលនៃប្រទេសទាំងពីរ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅគោលដៅទី៥ សម្រាប់ស្រុកស្វាយលើ និងស្រុកជីក្រែង

នៅព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៥ សម្រាប់ស្រុកស្វាយលើ និងស្រុកជីក្រែង ដែលប្រារព្ធឡើងនៅក្នុងបរិវេណវត្តស្វាយលើ ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

ព័ត៌មានលំអិត
Page 149 of 702 1 148 149 150 702

Recommended

សូម Like និង Follow ពួកយើង