ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ច្បាប់ស្ដីពីការវិនិយោគថ្មី នឹងផ្ដល់ការទាក់ទាញ និងលើកទឹកចិត្តអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកាន់តែខ្លាំង ដោយធ្វើឱ្យកម្ពុជាមានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ ហើយច្បាប់ថ្មីនេះក៏បានផ្ទេរសិទ្ធិអំណាចកាន់តែធំដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុម័តលើគម្រោងវិនិយោគនានាផងដែរ។ ថ្លែងបើកសិក្ខាសាលាស្ដីពីការពិនិត្យ និងការគ្រប់គ្រងការផ្ដល់ការលើកទឹកចិត្ត នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ៨០០ នាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ»...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការបម្រើសេវាអត្រានុកូលដ្ឋានបានឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ឯកសារអត្រានុកូលដ្ឋានជាឯកសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់បំពេញបែបបទផ្សេងៗ ទាំងក្នុងការប្រកបមុខរបរ និងការងារ។ ដូច្នេះ ការផ្ដល់សេវាកាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់គាត់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ កត្តានេះ ទាមទារឱ្យមន្ត្រីអត្រានុកូលដ្ឋាន ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វេទិកា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញបង្កើនការគ្រប់គ្រងរោងសិប្បកម្ម និងឡដុតធ្យូងទូទាំងខេត្ត ត្រូវមានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឺង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាជាធ្លុងមួយ បន្តគាំទ្រ និងលើកទឹកចិត្តដល់វីរភាពកងទ័ពយើងដែលកំពុងឈរជើងការពារទឹកដី

អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា រួមគ្នាជាធ្លុងមួយ បន្តគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខយើងទាំងអស់ ដែលបាននឹងកំពុងបន្តឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា”...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់រងផលប៉ះពាល់ បានស្រកចុះវិញជាបណ្ដើរៗ តែសូមឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់បានស្រកចុះវិញជាបណ្ដើរៗ តែយ៉ាងណាសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។ ក្នុងឱកាសចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ខណៈដែលកម្ពុជាអាចដើរតួជាទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារី

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហាញថា ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ហើយកម្ពុជាក៏អាចដើរតួជាច្រកទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារីផងដែរ។ នេះនឹងបង្កើតឱកាសថ្មីក្នុងវិស័យពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ ស្របពេលជាមួយគ្នានេះ លំហូរទេសចរណ៍កាន់តែខ្លាំងនឹងដើរតួជាកត្តាជំរុញឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលេខាធិការប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ និងមេធាវីនៃសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារី...

ព័ត៌មានលំអិត

ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ ៨៩០គ្រួសារ ស្មើនឹង ៦ ១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ ៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៩៩០គ្រួសារ...

ព័ត៌មានលំអិត

លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

គ្រូបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ បានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ ពិសេសការណែនាំ និងបង្រៀនបន្ថែមតាមសមត្ថភាព ក្នុងអំឡុងពេលវិស្សមកាលនេះ ព្រោះមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលនៅជាមួយពួកគាត់ជាប្រចាំ។ ក្នុងពិធីចែករង្វាន់សិស្សពូកែ សិស្សជួបការលំបាក នៅសាលាបឋមសិក្សាពួក នាថ្ងៃទី១ ខែកញ្ញានេះ លោកជំទាវ អ៉ី សុធារី គ្រូបង្គោលប្រចាំតំបន់៤ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស...

ព័ត៌មានលំអិត

នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ

ក្នុងពិធីចែកបណ្ណសរសើរដល់សិស្សពូកែមានស្នាដៃល្អប្រចាំឆ្នាំ របស់សាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី១ ខែកញ្ញានេះ លោក ទុយ រ៉ន នាយកសាលា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ បន្តជួយគាំទ្ររាល់សកម្មភាពនានាដែលសាលាបានអនុវត្ត ដើម្បីជំរុញឱ្យសាលាមានការរីកចម្រើន ជឿនលឿនទៅមុខ សាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ ស្របតាមគោលការណ៍ក្រសួងអប់រំ។ លោក...

ព័ត៌មានលំអិត
Page 15 of 697 1 14 15 16 697

Recommended

សូម Like និង Follow ពួកយើង