ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់រងផលប៉ះពាល់ បានស្រកចុះវិញជាបណ្ដើរៗ តែសូមឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់បានស្រកចុះវិញជាបណ្ដើរៗ តែយ៉ាងណាសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។ ក្នុងឱកាសចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ខណៈដែលកម្ពុជាអាចដើរតួជាទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារី

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហាញថា ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ហើយកម្ពុជាក៏អាចដើរតួជាច្រកទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារីផងដែរ។ នេះនឹងបង្កើតឱកាសថ្មីក្នុងវិស័យពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ ស្របពេលជាមួយគ្នានេះ លំហូរទេសចរណ៍កាន់តែខ្លាំងនឹងដើរតួជាកត្តាជំរុញឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលេខាធិការប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ និងមេធាវីនៃសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារី...

ព័ត៌មានលំអិត

ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ ៨៩០គ្រួសារ ស្មើនឹង ៦ ១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ ៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៩៩០គ្រួសារ...

ព័ត៌មានលំអិត

លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

គ្រូបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ បានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ ពិសេសការណែនាំ និងបង្រៀនបន្ថែមតាមសមត្ថភាព ក្នុងអំឡុងពេលវិស្សមកាលនេះ ព្រោះមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលនៅជាមួយពួកគាត់ជាប្រចាំ។ ក្នុងពិធីចែករង្វាន់សិស្សពូកែ សិស្សជួបការលំបាក នៅសាលាបឋមសិក្សាពួក នាថ្ងៃទី១ ខែកញ្ញានេះ លោកជំទាវ អ៉ី សុធារី គ្រូបង្គោលប្រចាំតំបន់៤ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស...

ព័ត៌មានលំអិត

នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ

ក្នុងពិធីចែកបណ្ណសរសើរដល់សិស្សពូកែមានស្នាដៃល្អប្រចាំឆ្នាំ របស់សាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី១ ខែកញ្ញានេះ លោក ទុយ រ៉ន នាយកសាលា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ បន្តជួយគាំទ្ររាល់សកម្មភាពនានាដែលសាលាបានអនុវត្ត ដើម្បីជំរុញឱ្យសាលាមានការរីកចម្រើន ជឿនលឿនទៅមុខ សាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ ស្របតាមគោលការណ៍ក្រសួងអប់រំ។ លោក...

ព័ត៌មានលំអិត

លំនៅឋានប្រជាពលរដ្ឋជាង៣៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកចំនួន ៤ នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែការធ្លាក់ភ្លៀងរយៈពេល ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១ ភូមិ...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ។ ឯកឧត្តមបណ្ឌិត ថោង...

ព័ត៌មានលំអិត

​អាជ្ញាធរខេត្តសៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដំណើរការយ៉ាងរលូន និងមានរបៀបរៀបរយ

​អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃដំបូងនេះ នៅខេត្តសៀមរាប បានដំណើរការទៅដោយរលូន និងមានភាពល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមណ្ឌលនីមួយៗ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ​ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើការអនុវត្តតួនាទី ភារកិច្ច ការរៀបចំរបាយការណ៍ និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ គ.ខ.ប.ជ។ លោក ចឹក គឹមជុន អនុប្រធាន គ.ខ.ប.ជ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្ដល់ចំណេះដឹងអំពីរចនាសម្ព័ន្ធ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា បច្ចុប្បន្នទេសចរណ៍មូស្លីមកំពុងក្លាយជាទីផ្សារអាទិភាពមួយក្នុងចំណោមទីផ្សារអាទិភាពដទៃទៀត ដែលរួមចំណែកជួយជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ ស្ថិតិបច្ចុប្បន្នប្រជាជនមូស្លីមទូទាំងសកលលោកមានចំនួនប្រមាណជិត ២ពាន់លាននាក់ ស្មើនឹងប្រមាណ ២៥ភាគរយនៃចំនួនប្រជាជនសរុបក្នុងសកលលោក។ ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា នៅថ្ងៃទី២៦ ខែសីហា នាខេត្តសៀមរាប ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កត្តាទាំងនេះបានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង...

ព័ត៌មានលំអិត
Page 16 of 698 1 15 16 17 698

Recommended

សូម Like និង Follow ពួកយើង