ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

ទោះបីអាកាសធាតុមិនសូវអំណោយផល ប៉ុន្តែអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅតែទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល ២ថ្ងៃ គឺនៅព្រលឹមថ្ងៃទី២១ និង ទី២២ ខែកញ្ញានេះ ចំនួនអ្នកមកទស្សនាសមរាត្រី នៅប្រាសាទអង្គរវវត្ត...

ព័ត៌មានលំអិត

ដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ បង្ហាញពីការប្រាស្រ័យទាក់ទងក្នុងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសកម្ពុជា

ទស្សនកិច្ចមានរយៈពេល ៥ថ្ងៃ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែកញ្ញានេះ បន្ទាប់ពីបានចេញដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីទៅទស្សនាប្រាសាទកោះកែរ ដែលកម្ពុជាទើបតែបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីកន្លងមកនេះ។ តាមរយៈកម្មវិធីសប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញថា...

ព័ត៌មានលំអិត

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជា នឹងរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ ក្នុងកិច្ចប្រជុំពិភាក្សា នៅសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប នឹងសហការជាមួយភាគីពាក់ព័ន្ធនានា ជាពិសេសប្រតិបត្តកទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។ ដឹកនាំក្នុងកិច្ចប្រជុំនោះ...

ព័ត៌មានលំអិត

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថាការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ តាមរយៈកម្មវិធី សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ ដែលរយៈពេល៥ថ្ងៃ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ

សហរដ្ឋអាមេរិក នឹងបន្តគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤៥ម៉ឺនដុល្លារ ខណៈគម្រោងជួសជុលប្រាសាទភ្នំបាខែង ក្រោមមូលនិធិស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩។ តាមបញ្ជាក់របស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញានេះ គម្រោងជួសជុលប្រាសាទភ្នំបាខែង...

ព័ត៌មានលំអិត

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា ប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅថា ប្រាសាទនាង១២នោះ មិនមានការពាក់ព័ន្ធនឹងកំណត់ហេតុការទូតចិន កាលពីឆ្នាំ១២៩៦ ឬទាក់ទងរឿងនាង១២នោះទេ ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយគេបានដឹងថា តាមកំណត់ហេតុអ្នកការទូតចិនដែលបានមកនគរខ្មែរនៅឆ្នាំ១២៩៦...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវគ្រួសក្រហមពីរខ្សែ ក្នុងឃុំស្ពានត្នោត បញ្ចប់ការដេញថ្លៃជាស្ថាពរ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកម៉ៅកាអនុវត្តការងារឲ្យស្របតាមស្តង់ដា

គម្រោងជួសជុលផ្លូវដីស ក្រាលគ្រួក្រហម ២ខ្សែ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ បានបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាមួយតម្លៃដេញថ្លៃជាង ៥០លានរៀល។ បើតាមលោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត បានឲ្យដឹងថា គម្រោងដែលបានបញ្ចប់ការដេញថ្លៃនេះ គឺធ្វើការជួសជុលផ្លូវដីស...

ព័ត៌មានលំអិត

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។ កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ចៀសវាងការបើកវ៉ាជែង បើកបរក្នុងស្ថានភាពស្រវឹងឬងងុយដេក និងបើស្រវឹងកុំបើកបរ។ លោក ញ៉ឹប សារ៉េត មេភូមិក្រសាំងរលើង សង្កាត់សៀមរាប បានឱ្យដឹងថា នៅតាមផ្លូវពីផ្លូវបំបែកផ្សារក្រោម ឆ្ពោះទៅភ្នំក្រោម រយៈពេល១ខែនេះ មានអ្នកស្លាប់...

ព័ត៌មានលំអិត

ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ដីព្រៃសហគមន៏ភ្នំព្រះច្បារ និងដីប្រជាពលរដ្ឋចំនួន ១៩២១គ្រួសារ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ៥៣២ហិកតា បាននឹងកំពុងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះផ្សេងៗសល់ពីសង្រ្គាម អំឡុងឆ្នាំ១៩៧៩-១៩៨៧ ក្រោមជំនួយរដ្ឋាភិបាលប្រទេសចិន ដើម្បីយកដីឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអភិវឌ្ឍន៍ធ្វើជាតំបន់ទេសចរណ៍។ ក្នុងពិធីប្រគល់-ទទួលសំភារៈប្រើប្រាស់របស់មូលនិធិចិន Peace Land Foundation ជូនដល់ក្រុមការងារបោសសំអាតមីន...

ព័ត៌មានលំអិត
Page 163 of 703 1 162 163 164 703

Recommended

សូម Like និង Follow ពួកយើង