ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ស្វាយដង្គំ ឆ្នាំ២០២៣ ផ្ដោតសំខាន់ទៅលើសាងសង់ប្រព័ន្ធរំដោះទឹក ដោយសារកន្លងមករាល់ពេលមានភ្លៀងធំម្តងៗធ្វើឲ្យមានការលិចលង់មួយរយ:ពេលខ្លី។ ការជន់លិចទីធ្លាសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យវត្តចក ធ្វើឲ្យប៉ះពាល់ដល់ បង្ករផល់វិបាកដល់ការសិក្សារបស់សិស្ស ដែលបានមកសិក្សានៅសាលានេះ ជិត២,០០០នាក់ ពិបាកក្នុងការរៀនសូត្រ ពេលភ្លៀងធ្លាក់ជាប់ជាច្រើនថ្ងៃម្ដងៗ ពេលខ្លះលិចដល់ជិតមួយអាទិត្យ និងភូមិចំនួន៦...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួននៅជុំវិញខឿនរួតទី៣របស់ប្រាសាទបាយ័នឃើញមានល្បាយដីខ្សាច់ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។ ក្រុមស្ថាបត្យករ និងវិស្វកររកំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្តដើម្បីទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី៣ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមានល្បាយដីខ្សាច់នៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យមានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី៣នេះឡើងវិញ។ កញ្ញា ម៉េង...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។...

ព័ត៌មានលំអិត

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

កូនឈើចំរុះចំនួន ១.២០០ដើម និងស្មៅចំនួន ៤០០ម៉ែត្រក្រឡា ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការរួមពីមន្ត្រីនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ បានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដំណើរការទៅ ក្រោមកិច្ចដឹកនាំ សម្របសម្រួលពី លោក យុន លីនណេ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី១៩ របស់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជំរុញដល់ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ធ្វើការពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។ ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល...

ព័ត៌មានលំអិត

អគារថ្មីតម្លៃប្រមាណ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ

សំណង់អគារថ្មីពីរខ្នង និងចំណតរថយន្ដ ដែលមានតម្លៃប្រមាណ ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរ ត្រូវបានសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ដែលមានទីតាំងនៅខាងជើងទីតាំងលក់សំបុត្ររបស់គ្រឹះស្ថានអង្គរចាស់ នៅតាមបណ្តោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០) ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើតាម ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ...

ព័ត៌មានលំអិត

ឃុំស្រណាល ស្រុកក្រឡាញ់ ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេនិងជួសជុលដីសក្រាលគ្រួសក្រហម ក្រោមគម្រោងមូលនិធិឃុំ របស់រាជរដ្ឋាភិបាល

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការលទ្ធកម្មឃុំស្រណាល នៃរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន១ខ្សែ ប្រវែង៨០ម៉ែត្រ និងគម្រោងជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ចំនួន ១ខ្សែ ប្រវែង៥៥៥ម៉ែត្រ។ លោក ឡុក វួន ប្រធានគណៈកម្មការលទ្ធកម្មឃុំស្រណាល បានឲ្យដឹងថា...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្ត

កំពង់ទឹកដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងជួសជុលជាដំណាក់កាលទី២ ដែលគម្រោងនេះនឹងត្រូវចំណាយពេលមួយឆ្នាំ។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហាថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គររំពឹងថា ការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរអាចជិត ៤០លានដុល្លារអាមេរិកនៅឆ្នាំ២០២៣

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរជាង ៤៣ម៉ឹននាក់ បានទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ជាមួយនោះទោះស្ថិតក្នុងរដូវវស្សា ឬ Green Season ក្ដី ក៏ក្នុងមួយថ្ងៃៗ ក៏មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២,០០០នាក់ដែរ ចូលទស្សនាប្រាសាទអង្គរវត្ត។ នេះតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី១៥...

ព័ត៌មានលំអិត
Page 172 of 703 1 171 172 173 703

Recommended

សូម Like និង Follow ពួកយើង