ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប

នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC Preah Vihear បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប ដែលអញ្ជើញជាអធិបតីពី លោកជំទាវ ឌីវីយ៉ានី អ៊ូតា ខបប្រាន (Divyani Utar Khobrante) អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា...

ព័ត៌មានលំអិត

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

នៅវេលាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ មានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសម្ភារៈមួយចំនួន ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប

ក្នុងឱកាសចុះបំពេញបេសកកម្មការងារក្នុងពិធីស៉ុំព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីលានក្តារបែន ក្នុងរង្វង់ខាងមុខប្រាសាទអង្គរតូច ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់សម្ភារៈប្រើប្រាស់ និង Camera Video ថ្មី ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន នៅស្រុកជីក្រែង

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ឹក ស៊ីម សមាជិកកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយនុស្សធមជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥នាក់ ក្នុងនោះស្រីចំនួន១១នាក់ មកពីឫស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម និងឃុំកំពង់ក្ដី ក្នុងស្រុកជីក្រែង ដែលក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ដាក់ដំណើរការម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទិត ដើម្បីបង្កាគ្រោះអគ្គីភ័យ

នៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទិត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។...

ព័ត៌មានលំអិត

ការឆ្លាក់ក្បាច់លើស្រទបចេកនៅតែជាទីពេញនិយមរបស់អ្នកស្រុកអង្គរ ក្នុងការយកមកធ្វើជាសិល្បៈតុបតែងលំអក្នុងពិធីបុណ្យផ្សេងៗ

អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការយកស្រទបចេកមកឆ្លាក់រំលេចចេញជាក្បូរក្បាច់រចនា សម្រាប់ធ្វើជាគ្រឿងលំអគឺជាសិល្បៈម្យ៉ាងដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាច្រើនជំនាន់មកហើយ ទាំងនៅក្នុងព្រះរាជពិធីនិងបុណ្យទានផ្សេងៗទៅតាមប្រពៃណី ព្រោះការឆ្លាក់ក្បាច់លើស្រទបចេក រំលេចចេញក្បូរក្បាច់ ភ្ញីផ្កានេះ ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់ដាក់ជាដង្វាយចំពោះទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ...

ព័ត៌មានលំអិត

ពិធីដង្ហែរូបសំណាករំលឹកគុណដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗចូលរួមយ៉ាងច្រើនកុះករ

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត និងមកពីតាមបណ្ដាខេត្ដផ្សេងៗ បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីដង្ហែរូបសំណាកព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ដែលជាផ្នែកមួយនៃពិធីរំឭកព្រះឧបការគុណព្រះអង្គ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២។ ព្រះតេជគុណកុសលមេធា ស៊ី សំណាង និមន្តមកពីរាជធានីភ្នំពេញ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវ និងតាមមាត់ស្ទឹងសៀមរាប ត្រៀមទទួលព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប បានរៀបចំយុទ្ធនាការទិវាសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវ និងតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រារព្ធពិធីរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១២

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១២ ដែលមានរយៈពេល០២ថ្ងៃ ស្ថិតនៅវត្តរាជបូព៌...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន

ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ហើយរួមជាមួយនឹងស្មារតីនៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀកទៅនឹងប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី "ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន" នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត...

ព័ត៌មានលំអិត
Page 196 of 698 1 195 196 197 698

Recommended

សូម Like និង Follow ពួកយើង