ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងគ្រឿងញៀន ដែលរៀបចំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ រយៈពេល ៣ថ្ងៃ ចាប់បីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ។ លោក លឹម ភក្តី...

ព័ត៌មានលំអិត

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា។វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) ដែលធ្វើមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះ ដើម្បីឱ្យមន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា មានចំណេះអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។...

ព័ត៌មានលំអិត

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត សម្រេចបានប្រមាណ ៨០ភាគរយហើយ

ទីតាំងកម្មវិធីភូមិខ្ញុំ ក្រោមប្រធានបទ ´´ភូមិខ្ញុំ ភូមិសុខសាន្ត’’ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០២៣ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិបានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា បានសម្រេចការងារបានប្រមាណ ៨០ភាគរយហើយ។ សូមជម្រាបថា កម្មវិធីភូមិខ្ញុំមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង...

ព័ត៌មានលំអិត

ឃុំចំនួន២ក្នុងស្រុកអង្គរធំ បើកដាក់ឲ្យដេញថ្លៃសាងសង់អាគារផលិតចំណីសត្វ ដោយប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលឃុំចំនួន២ គឺឃុំស្វាយចេក និងឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានបើកការដេញថ្លៃនៅសាងសង់អាគារផលិតចំណីសត្វចំនួន ២ខ្នង បានប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ ដែលមានគណៈកម្មការលទ្ធកម្មឃុំទាំង២ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចូលរួម។ សូមជម្រាបថា កិច្ចលទ្ធកម្មរបស់គម្រោងលាបនៃរដ្ឋបាលសាលាខេត្ត្តសៀមរាប គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:៣០នាទីព្រឹក និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:៤០នាទីព្រឹក។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាលកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ចេញពីតំបន់៣ នៃបឹងទន្លេសាប

ភូមិចំនួន៣ ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីធ្វើការកាត់ឆ្វៀលដីចេញពី តំបន់៣ ដែលជាតំបន់អភិរក្សបឹងទន្លេសាប និងផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋអាចអាស្រ័យផលបាន សម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ នេះបើតាមការលើកឡើងរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដែលក្រុមគ្រូស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ ប្រទេសចិន...

ព័ត៌មានលំអិត

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អង្គការឡូតទុសវើល ខេត្តសៀមរាប បាននាំយកឯកសណ្ឋាន និងសម្ភារៈសិក្សា ដែលជាជំនួយរបស់ព្រះតេជគុណ ឆាអ៊ូ ព្រះចៅអធិការវត្តភីរ៉ូចាណាគុកជេសន់វ៉ុន និងសហការីនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ចំនួន១៧០នាក់ ស្ថិតក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ តាមរបាយការណ៍របស់អ្នកស្រី ញេប...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ ប្រទេសចិន បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន ដោយឥតគិតថ្លៃ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុប ១០២០គ្រួសារ។ ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅវត្តកំពង់ភ្លុក...

ព័ត៌មានលំអិត

ឯកឧត្តម សៀង ណាំ៖ ២៥ឆ្នាំជាតំណាងរាស្ត្រខេត្តសៀមរាប ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍឥតឈប់ឈរ

ថ្លែងនៅក្នុងឱកាស ចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន និងចែកអំណោយសប្បុរសធម៌ ព្រមទាំងសម្ភារសិក្សា ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ នៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លើកឡើងថា ២៥ឆ្នាំកន្លងមកនេះ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទោនេះ...

ព័ត៌មានលំអិត

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

ក្រោយមានករណីភ្លើងឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាប កាលពីវេលាយប់ម៉ោង១០:០៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួន ជាងថែទាំ និងជួសជុលអគារចំនួន ៥នាក់ទៅសាកសួរ ដើម្បីរកមូលហេតុពិត ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅនេះ។ បើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា អគារព្រះរាជដំណាក់តូចទំហំ ២៤ម៉ែត្រ x...

ព័ត៌មានលំអិត
Page 197 of 698 1 196 197 198 698

Recommended

សូម Like និង Follow ពួកយើង