នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ឋនឹងការងារដង្ហែគប់ភ្លើងកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា...
ព័ត៌មានលំអិតបដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ ក្នុងរចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ មានកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ បានបាក់បែកជា៦បំណែកផ្សេងៗគ្នា...
ព័ត៌មានលំអិតព្រឹត្តិការណ៍ដង្ហែទីងមោង ឬតុក្កតាយក្សលើកទី១២ ឆ្នាំ២០២៣ នៅក្រុងសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីលើកស្ទួយនូវវិស័យសិល្ប: វិស័យអប់រំ វប្បធម៌ បរិស្ថាន និងដើម្បីឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីវិស័យសិល្បៈនេះ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិចូលរួមអបអរសាទរប្រមាណជា ១ម៉ឺននាក់។ លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីកុក្កតាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណ: លើកដំបូង ទៅកាន់និយ័តករមូលបត្រកម្ពុជា ហើយឥឡូវនេះខាងក្រុមហ៊ុនរបស់លោកកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣ កម្មវិធីសិក្ខាសាលានេះ ដោយមានអ្នកចុលរួមប្រមាណជាង ១០០នាក់ នៅខេត្តសៀមរាប។...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ...
ព័ត៌មានលំអិតអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការអំពាវនាវដល់អ្នកទេសចរ និងអ្នកវិនិយោគរបស់ជប៉ុន ចូលមកកម្ពុជាបន្ថែមទៀត ដើម្បីទស្សនា និងធ្វើការវិនិយោគផ្សេងៗ។ ឯកឧត្តមអភិបាលខេត្តសៀមរាប លើកឡើងបែបនេះ កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីជប់លៀងអបអរសាទរបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦២យាងចូល៦៣ព្រះវស្សារបស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា...
ព័ត៌មានលំអិតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ ភឿង សកុណា បានលើកឡើងថា តាំងពីយូរលង់មកហើយ ក្រៅពីប្រាសាទបុរាណ ដូនតាខ្មែរ បានបន្សល់ទុកនូវមរតកជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការបណ្តុះបណ្តាលជំនាញមរតកពីដូនតានេះ ពិតជាសំខាន់ខ្លាំងណាស់។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា ( ហៅកាត់ថា សច្ច: )...
ព័ត៌មានលំអិតអ្នកគ្រប់គ្រងបណ្ណាល័យ នៅខេត្ដសៀមរាប បានលើកឡើងថា ការអានសៀវភៅរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងអន្ដរជាតិ នៅតាមបណ្ណាល័យ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណ:ដែលរាជរដ្ឋាភិបាល បានរៀបចំទិវាអំណានជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ។ កញ្ញា ព្រឿង សុខឃីម ជំនួយការបណ្ណារក្ស នៅបណ្ណាល័យមជ្ឍមណ្ឌលខេមរសិក្សា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលមកពីសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់នគរធំ ដែលបានរស់នៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋ បានមកធ្វើចាប់ឆ្នោតទទួលយកដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា មានប្រសាសន៍ថា...
ព័ត៌មានលំអិតស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.