ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើចំនុចសំខាន់ៗមួយចំនួន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម...

ព័ត៌មានលំអិត

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ បានទទួលការអប់រំសីលធម៌ និងសមាធិ តាមលំអានព្រះពុទ្ឋសាសនា នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងគោលបំណងបណ្តុះនូវសុជីវធម៌ គុណធម៌ ចរិយាធម៌ដល់ពួកគាត់ ដើម្បីទទួលបាននូវសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ សមជាកុលបុត្រខ្មែរ និងដែលពួកគាត់ជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

នៅសាលាខេត្តសៀមរាប ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រោងនឹងបង្កើតទីកន្លែងសម្រាប់ថែទាំកុមារជាកូនៗ របស់មន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប ព្រមទាំងកន្លែងទទួលទានអាហារ ជាពិសេសមន្ត្រី បុគ្គលិក កម្មករ ដែលមានទីលំនៅឆ្ងាយ។ ការថ្លែងបែបនេះ ធ្វើឡើងនាឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

អាជ្ញាធរខេត្ដសៀមរាប បានបង្ហាញពីមោទភាពរបស់ខ្លួន ដែលបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ការអុចភ្លើងគប់នៅប្រាសាទអង្គរ នៃព្រឹត្ដិការណ៍នេះ ខណៈពេលដែលអាជ្ញាធរបានរៀបចំត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាបណ្ដើរៗហើយ។ បើតាមលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ហើយក្នុងនោះខេត្ដសៀមរាប ជាម្ចាស់ផ្ទះមួយចំណែកដែរ ដោយទទួលការប្រគួតកីឡាស៊ីហ្គេម ២ប្រភេទ រួមមានវិញ្ញាសារកីឡាជិះកង់ និងកីឡាអត្ដពលឹក ជាពិសេសមានកម្មវិធីទទួលគប់ភ្លើងនៅប្រាសាទអង្គរ។...

ព័ត៌មានលំអិត

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

សមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ភវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” ដើម្បីអបអរសាទរទិវានារី ៨មីនា និងការពិភាក្សាដោះស្រាយបញ្ហាស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏ល្អ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តសៀមរាប រួមនឹងវត្តមានប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា,...

ព័ត៌មានលំអិត

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានមកអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។   ភ្ញៀវទេសចរណមកពីរាជធានីភ្នំពេញ កញ្ញា យាន ដានី...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

ឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តកោសិយសិរីសេដ្ឋោ ហៅវត្តពញាព្រហ្មស្ថិត ក្នុងភូមិថ្នល់ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុកជីក្រែង គណៈកម្មការអាចារ្យវត្ត លោកយាយលោកតា មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន យាយជីតាជី ប្រជាពុទ្ធបរិស័ទ...

ព័ត៌មានលំអិត

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំតុបតែងលម្អស្តង់ពិព័រណ៍បង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងមហោស្រពអាហារខ្មែរ និងអន្តរជាតិ ក្នុងពិធីបុណ្យទន្លេរលើកទី៧ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម សិប្បកម្ម ផលិតផលកែច្នៃ និងម្ហូបអាហារ ដែលមានភាពទាក់ទាញ ដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី៧ ឆ្នាំ២០២៣ លើទឹកដីខេត្តកំពង់ធំ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ រយ:ពេលមួយខែ មានចំនួនជាង ៧ម៉ឺននាក់ និងទទួលថវិកាពីការលក់សំបុត្រជាង ៣លានដុល្លា បើធៀបនឹងឆ្នាំ២០២២កើនឡើងជាង ៩០០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភ: ដល់ថ្ងៃទី២៨...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

នៅរសៀលថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ និងលើកមកដោះស្រាយទៅលើ សំណួរសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្រុងស្រុកទាំង១២ តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។ កិច្ចប្រជុំនេះដឹកនាដោយ...

ព័ត៌មានលំអិត
Page 200 of 698 1 199 200 201 698

Recommended

សូម Like និង Follow ពួកយើង