ដើមឈើជាង៥០០ដើមបន្ថែមទៀត ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយព្រះសង្ឃ អាជ្ញាធរដែនដី ពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបជាង១.០០០នាក់ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត ។...
ព័ត៌មានលំអិតផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មួយខ្សែ ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងមានការចូលរួមពីឯកឧត្តម...
ព័ត៌មានលំអិតមន្ដ្រីនៃក្រសួងទេសចរណ៍ បានជំរុញទៅម្ចាស់ទីតាំងបម្រើសេវាទេសចរណ៍នៅក្នុងខេត្តសៀមរាប ត្រៀមខ្លួនឲ្យបានរួចរាល់នូវសេវាកម្មផ្សេងៗ ដើម្បីទទួលភ្ញៀវទេសចរជនជាតិចិន ដែលនឹងសម្រុកមកនៅខែមីនា ខណៈនៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវចិនប្រមាណពី ៨០ម៉ឺន ទៅ១លាននាក់។ ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីត្រៀមទទួលភ្ញៀវទេសចរចិន China Ready កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន...
ព័ត៌មានលំអិតដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។ យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ...
ព័ត៌មានលំអិតអំពើជួញដូរមនុស្ស នៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ហើយអំពើនេះត្រូវបានចាត់ទុកថា ជាទាសភាពសម័យទំនើបដែលមានចរិតស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកទេស ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាម (គ.ខ.ប.ជ) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម...
ព័ត៌មានលំអិតមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកយុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម (ចំការដំឡូងមី) នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប គឺស្រុកអង្គរធំ បន្ទាយស្រី និងក្រឡាញ់ ដែលមានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៣...
ព័ត៌មានលំអិតអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួួយខ្នង ស្ថិតក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាជំនួយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន (NFUAJ) ក្រោមកិច្ចសហប្រតិបត្តិការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានលោកអភិបាលស្រុក លោកប្រធានមន្ទីរអប់រំ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត រួមនឹងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអង្គភាពមានការពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ និងអង្គការដៃគូរជាច្រើនរូប។...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យុវសិស្សនៃវិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន ៥០នាក់ បានទទួលការបណ្តុះបណ្តាលនូវមូលដ្ឋាន អំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម និងទទួលបានការបំពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងការបំរើសេវាកម្មមនុស្សធម៌...
ព័ត៌មានលំអិតមេដឹកនាំកម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។ ការប្តេជ្ញាចិត្ត បានធ្វើឡើងក្នុងជំនួបសន្ទនារវាង លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៥...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.