ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នា មួយឆ្នាំម្តងក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

ផ្ទៃដីសរុប ២,៤១៨ហិកតាស្ថិតក្នុងខេត្តសៀមរាប ត្រូវបានបានដាក់បញ្ចូលទៅក្នុងមូនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងត្រូវបានដាក់ឱ្យអនុវត្ដន៍បន្ដនៅឆ្នាំ២០២៣ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ក្នុងពិធីជួបសំណេះសំណាល និងបង្ហាញគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដល់មន្ដ្រីបុគ្គលិកកងកម្លាំងឯកភាពកម្ចាត់មីនទី៤ នៅសារមន្ទីរសកម្មភាពមីនកម្ពុជា ស្ថិតនៅស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន២,៩០១ ស្ថិតនៅភូមិចំនួន ៣រួមមាន ភូមិស្រង៉ែ. ភូមិតាចក និងភូមិថ្នល់ នៃសង្កាត់ស្រង៉ែ។ មានប្រសាសន៍នៅទីតាំងបិទផ្សាយ...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

នាថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ នៅសាលាខេត្តសៀមរបមានរៀបចំ សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនការយល់ដឹង និងចូលរួមអនុវត្តន៍យុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០៣០ និងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ឋស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីភាពនៅកម្ពុជាឆ្នាំ២០៣០។ សិក្ខាសាលានេះ ក៏បានផ្សព្វផ្សាយសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៩ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២...

ព័ត៌មានលំអិត

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

គិតចាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ន អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ ហៅកាត់ថា GIZ បានបណ្តុះបណ្តាលកូនខ្មែរយ៉ាងតិច៨០នាក់ ក្នុងជំនាញអភិរក្សថ្ម និងព្យាបាលថ្មប្រាសាទបុរាណ នេះបើតាមការឱ្យដឹងពី លោក គ្រីស្តុស បៀរឃើ (Christoph BUECKER) អ្នកជំនាញអភិរក្សថ្ម របស់ GIZ។ លោក បង្ហាញថា ការបណ្តុះបណ្តាលនេះ បានបែងចែកជាវគ្គ...

ព័ត៌មានលំអិត

យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

តាមការឱ្យដឹងពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៤ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដែលជាដូសជំរុញជូនដល់កងទ័ព គ្រួសារកងទ័ព កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦(ដូសជំរុញ) បានចាប់ផ្តើម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ខែមករា...

ព័ត៌មានលំអិត

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋមកផ្ទេរកម្មសិទ្ធកាន់កាប់ដីដោយខ្លួន ដោយចំណាយថវិកាតិច

ជុំវិញការផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ លោក អ៊ឹង វិសាល ប្រធានការិយាលសុរិយោដី និងភូមិសាស្រ្ត នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សង្កេតឃើញថា ប្រជាពលរដ្ឋបានចំណាយថវិកាជាច្រើន ដើម្បីស្វែងរកអ្នករត់ការឯកសារ។ បញ្ហានេះ លោកបញ្ជាក់ថា ប្រជាពលរដ្ឋជាភាគីផ្ទេរកម្មសិទ្ធកាន់កាប់ដីទាំងសងខាង អាចមកមកស្នើ និងបំពេញឯកសារដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នករត់ការឡើយ។ លើកឡើងក្នុង កម្មវិធីសន្ទនាមតិ...

ព័ត៌មានលំអិត

ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

មករស់នៅខេត្តសៀមរាប និងមានដើមកំណើតជាអ្នកខេត្តឧត្តរមានជ័យ លោក ស៊ន់ វាំងសង់ បានចំណាយពេលច្រើនឆ្នាំរៀនគូរគំនូរតាំងពីកុមារភាព។ ការតស៊ូ និងទេពកោសល្យរបស់លោក បានជំរុញឱ្យលោកប្រែក្លាយពីការគូរគំនូរប្រេង ទៅជាគំនូរឌីជីថល ខណៈលោកបានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនោះស្នាដៃរបស់លោកភាគច្រើន តែបានបង្ហាញពីប្រាង្គប្រាសាទ និងវីរបុរសរបស់ខ្មែរ។ ចាកចេញពីស្រុកកំណើតនៅឆ្នាំ២០០៩ រយៈពេល១៤ឆ្នាំ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ជាពិសេសលោកបានចំណាយជាច្រើនថ្ងៃ ដើម្បីមកទស្សនាប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។...

ព័ត៌មានលំអិត

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

ក្រុមយុវជនចំនួន ៣ឃុំ នៅក្នុងស្រុកអង្គរជុំ ខេត្ដសៀមរាប បានរួមគ្នាផ្សព្វផ្សាយតាមរយ:ការសម្ដែងរឿងខ្លីពីការអប់រំដល់សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងបង្ហាញដល់អាជ្ញាធរ ឱ្យចូលរួមណែនាំដល់សិស្ស កុំឱ្យបោះបង់បោះការសិក្សា និងបញ្ហាប្រឈម នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ដែលធ្វើឱ្យបាត់បង់អនាគត ធនធានមនុស្សនៅក្នុងសង្គមជាតិ។ ក្រុមយុវជនទាំងនោះមកពីក្លឹបកុមារ នៅឃុំតាសោម ឃុំនគរភាស និងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្ដសៀមរាប ដែលរៀបចំដោយអង្គការភ្លែនអន្ដរជាតិកម្ពុជា...

ព័ត៌មានលំអិត

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា...

ព័ត៌មានលំអិត
Page 207 of 698 1 206 207 208 698

Recommended

សូម Like និង Follow ពួកយើង