ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកទេសចរសម្ដែងការរីករាយក្នុងដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ត នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ហើយដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះដែរ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។ អ្នកទេសចរពួកគាត់បានលើកឡើងថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរវត្ត មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ពីមន្ដ្រីសន្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណៈដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដនាឆ្នាំនេះ កើនឡើងគួរឱ្យកត់សំគាល់។ ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះសមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ឲ្យបានជាក់លាក់ និងត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់។ លោក លី សំរិទ្ធ អភិបាលរងខេត្ត ថ្លែងយ៉ាងដូច្នេះក្នុងឱកាសតំណាងឲ្យឯកឧត្តម...

ព័ត៌មានលំអិត

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

បើតាមលោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ខេត្ដសៀមរាប បានឱ្យដឹងព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា លំនៅឋានប្រជាពលរដ្ឋចំនួន ៥៣៨ខ្នងផ្ទះ ស្មើរនឹង ១,៧៦៩គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ រួមទាងស្រូវវស្សាចំនួន ៣,៥២៩ហិកតា និងដំឡូងមី ៥៤៥ហិកតា សាលារៀនចំនួន ១២កន្លែង...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធនឹងការប្រមូលផ្តុំប្រជាពលរដ្ឋ នៅដីចម្ការម្រេចលោក ខឹម វាសនា ក្បែរភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈឥឡូវពលរដ្ឋប្រមាណជាង ១០០០នាក់ទៀត ដែលកំពុងរស់នៅលើដីនោះ អាជ្ញាធរខេត្តព្រួយជាខ្លាំងលើបញ្ហាជីវភាព មុខរបរ ការងារ សុខភាព...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក លី សំរិទ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង តុលាការ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

អភិបាលរងខេត្តសៀមរាបថ្មីចំនួន ៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់អង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងឱកាសចុះពិនិត្យនេះមានការចូលរួមពីតំណាងក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ស្តីពីការដាក់ឱ្យដំណើរការខ្សែទស្សនាចរណ៍ ក្នុងបារាយណ៍ជយតដាកដោយជិះទូក និងកង់

ក្នុងក្របខ័ណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ“ការពារជីវិតអ្នក និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍”

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលស្រុកសូទ្រនិគម បានរៀបចំយុទ្ធការសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ “ការពារជីវិតអ្នក និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ សោម...

ព័ត៌មានលំអិត

ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង កាន់បិណ្ឌវេនទី៨ នៅវត្ដចំនួន៣ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប បានអញ្ជើញកាន់បិណ្ឌវេណទី៨ នៅវត្ដចំនួន៣ នៅឃុំពាក់ស្នែង ដឹកនាំដោយឯកឧត្ដម ផៃ សុខខេង ប្រធានក្រុមការងារប្រចាំការចុៈជួយឃុំពាក់ស្នែង។ ឯកឧត្ដម ផៃ សុខខេង បានសម្ដែងនូវមោទនភាព ដែលឃើញប្រជាពលរដ្ឋមានលទ្ធភាព និងចូលរួមធ្វើបុណ្យទានតាមប្រពៃណីខ្មែរ ដែលពីការសាមគ្គីភាពគ្នា...

ព័ត៌មានលំអិត
Page 236 of 699 1 235 236 237 699

Recommended

សូម Like និង Follow ពួកយើង