ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងលទ្ធផលលើចំណុចអាទិភាពចំនួន៥ក្រោយពីដំណើរការទៅអស់រយ:ពេល ៨ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានប្រាព្ឋពិធីបិទ និងបានរៀបចំសន្និសីទសារព័ត៌មាន កាលពីរល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

ផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែល ជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ អញ្ជើញជាអធិបតីក្នុងពិធីនោះ លោក សាម ឡន ចៅសង្កាត់សាលាកំរើក លើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវលំ។...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សម្រាប់សប្តាហ៍ទី៣ ប្រចាំខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការ ការងារដែលត្រូវបំពេញបន្តបន្ទាប់ខាងមុខទៀត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើង ពីគម្រោងបន្តបណ្តុះបណ្តាល ក្នុង...

ព័ត៌មានលំអិត

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល" ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មី ចំនួន ១៨៩នាក់ ជានារី ៤៦នាក់ មកពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ កម្មវិធីសិក្សារយ:ពេល...

ព័ត៌មានលំអិត

ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមជាមួយលោក ហ៊ុន ប្ញទ្ធិ និងលោកស្រី ព្រមទាំងមន្ត្រីរដ្ឋបាលស្រុកស្រីស្នំ ដោយមានការជួយឧបត្តម្ភគាំទ្រពី ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ...

ព័ត៌មានលំអិត

កម្ពុជា -អូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ 

ប្រទេសកម្ពុជា និងអូស្ត្រាលី បានចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទំហំជាទឹកប្រាក់៨៧លានដុល្លារអូស្ត្រាលី និងមានរយ:ពេល ៥ឆ្នាំ។ ថ្លែងនៅក្នុងពិធីបើកដំណើរការកម្មវិធីថ្មីនេះ នៅក្រុសៀមរាប នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្ម របស់អូស្ត្រាលី បានមានប្រសាសន៍ថា “ឆ្នាំនេះជាខួបទី៧០ឆ្នាំ...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ !

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអមដំណើរឯកឧត្តម Phil Twyford រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន ពិនិត្យមើលសមិទ្ធផលសំខាន់ៗ នៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានអនុវត្តចំនួនបីដំណាក់កាលកន្លងមក ចាប់ពីចាប់ ២០០៩ ដល់ឆ្នាំ២០១៩...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

ការបណ្តុះបណ្តាលសិស្សឱ្យមានគ្រឹះរឹងមាំពីតូច គឺជាចំណុចចាំបាច់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើសិស្សានុសិស្សទទួលបានចំណេះដឹងជាមូលដ្ឋាន ដែលជាគ្រឹះរឹងមាំតាំងពីនៅតូចនោះ ការបន្តការសិក្សារបស់ពួកគេចាប់ពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា នឹងទទួលបានជោគជ័យ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយបញ្ហាប្រឈមនានា ស្ថិតនៅសាលាវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦...

ព័ត៌មានលំអិត

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមព្រឹទ្ធសមាជិក អៀរីស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម របស់អូស្ត្រាលី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានទៅធ្វើទស្សនកិច្ចនៅអង្គការ Apopo ក្នុងក្រុងសៀមរាប ដែលជាទីស្នាក់ការចិញ្ចឹម និងបង្វឹកសត្វកណ្តុររាវរកគ្រាប់មីនក្នុងដីនៅកម្ពុជា។...

ព័ត៌មានលំអិត
Page 237 of 699 1 236 237 238 699

Recommended

សូម Like និង Follow ពួកយើង