ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសម្របសម្រួលទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ ដោយធានាបាននូវសុវត្ថិភាព សន្តិសុខ ត្រូវក្ដាប់ឱ្យបាននូវទិន្នន័យ និងសាកសួរពីមុខរបរ និងជំនាញពួកគាត់ ដើម្បីត្រៀមឆ្លើយតប និងស្វែងរកការងារសមស្របជូនពួកគាត់។ លោក ង៉ូវ សេងកាក់...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែងជាង១គីឡូម៉ែត ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ហ៊ា ហាវ ប្រធានគណៈកម្មការលទ្ធសង្កាត់ស្វាយដង្គំ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្នារសណ្ដាយ ដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៤ មានវត្តប្រាសាទនាគគូរ វត្តប្រិយ៍ វត្តនាគខ្មៅ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកយាយលោកតា និងប្រជាពលរដ្ឋជាច្រើនរូប។ ឯកឧត្តម...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដានេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានជំរុញដល់គណៈអភិបាលស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព...
ព័ត៌មានលំអិតបើតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១ ៥៦០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើងជាង២០០ករណី ដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប ប៉ុន្តែចំនួនករណីនេះមន្ត្រីជំនាញថានៅមិនទាន់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ មន្ត្រីជំនាញបានឱ្យដឹងទៀតថា ក្នុងចំណោម ១ ៥៦០ករណី ដែលកំពុងព្យាបាលខាងលើ មានតែជាង៦០០ករណីប៉ុណ្ណោះដែលជាអ្នកខេត្តសៀមរាប ក្រៅពីនោះជាអ្នកជំងឺដែលមកពីបណ្ដាខេត្តផ្សេងៗ មកទទួលសេវាព្យាបាលជំងឺនៅខេត្តសៀមរាប។...
ព័ត៌មានលំអិតក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រាសាទបាគង អាណត្តិទី៤ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក បានជំរុញដល់អាជ្ញាធរត្រូវបង្កើនភាពជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្ដាប់ឱ្យបាននូវរាល់បញ្ហា និងសំណូមពរនានា ដើម្បីយកមកធ្វើការដោះស្រាយជាមួយអ្នកពាក់ព័ន្ធបានលឿន និងមានប្រសិទ្ធភាព សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ លោក ទៀប ប៊ុនឈួយ បានបញ្ជាក់ថា...
ព័ត៌មានលំអិតយោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៥៦៧ ៦៧៣នាក់ រកចំណូលបានចំនួន ២៦ ៣១៦ ២២១ដុល្លារ កើនឡើងជាង៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈភ្ញៀវទិញសំបុត្រចូលទស្សនាប្រាសាទបេងមាលាមានចំនួន ៨ ១៩៩នាក់ រកចំណូលបាន ៨១ ៩៩០ដុល្លារ។ ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៥នេះវិញ...
ព័ត៌មានលំអិតបើតាមលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន២២៣ករណី ឃាត់ខ្លួនមនុស្សបានចំនួន ១ ០៨៨នាក់ និងរឹបអូសគ្រឿនញៀនបានជិត ១៨គីឡូក្រាម។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងទៀតថា បទល្មើសទាំង ២២៣ករណី...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាផ្នែកមួយជួយដល់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសហគមន៍របស់យើង បន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា”។ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងតួនាទីក្រុមការងារ ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ ពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ ក្នុងន័យបន្តគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.