ថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំជូនប្រជាពលរដ្ឋសរុប ១១១៧គ្រួសារ។ គោលនយោបាយគាំពារសង្គម ដែលសម្ដេចតេជោបានផ្ដល់ប្រជាពលរដ្ឋទាំងនោះ នឹងត្រូវទទួលបានបណ្ណក្រីក្រ ដែលពួកគាត់អាចទទួល បានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប (គជប) បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (លខប) និងភាគីពាក់ព័ន្ធ ដែលវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានវត្តមានឯកឧត្តម កុយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិធម្មជាតិរុនតាឯក ព្រមទាំងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅវេលាព្រឹកស្អែកនេះ។ គួរជម្រាបថា ការអភិវឌ្ឍលើផ្ទៃដីទំហំ ១,០៨០ហិកតា ស្ថិតក្នុងឃុំរុនតាឯក នៃស្រុកបន្ទាស្រី ខេត្តសៀមរាបនេះ នឹងធ្វើការបែងចែកជា ៦,០០៥ឡូតិ៍...
ព័ត៌មានលំអិតនៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរវេនទី២ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ...
ព័ត៌មានលំអិតឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាសណ្ឋាគាសុខាខេត្តសៀមរាបថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក្រសួងពាណិជ្ជកម្ម ជាសេនាធិការដើរតួនាទីផ្ទាល់ ក្នុងការរៀបចំកិច្ចប្រជុំនេះ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះជួបសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន សរុបចំនួន២៩០ គ្រួសារ ក្នុងឱកាសពិធីដាក់បិណ្ឌទី១...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំនួន២ គឺពុទ្ឋស្ថាននគររាជមេត្តា ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ និងវត្តព្រះព្រហ្មរ័ត្ន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...
ព័ត៌មានលំអិតសិស្សឆ្នើមលំដាប់ពិភពលោកម្នាក់នៃសាលារៀនសុវណ្ណភូមិសាខាខេត្ដសៀមរាប ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅវិទ្យាល័យមែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីប្រលងជាប់ស្ដង់ដារសិស្សឆ្នើមជ័យលាភីចំនួន១០ប្រទេស នៅលើសកលលោក។ លោក សាន្ដ រតនា នាយកសារៀនសុវណ្ណភូមិ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃនេះថា សិស្សឆ្នើមលំដាប់អន្ដរជាតិនេះមានឈ្មោះ យាន សុផានុ រៀនថ្នាក់ទី៩នៅសាលារៀនសុវណ្ណភូមិរបស់ប្រទេសកម្ពុជា ហើយគាត់បានប្រលងជាប់ជាសិស្សឆ្នើមលំដាប់អន្ដរជាតិនាពេលកន្លងមក។លោកបន្ដថា សិស្សឆ្នើមរូបនោះត្រូវបានជ្រើសរើសឱ្យប្រលងជាមួយសិស្សជាច្រើនទៀត ដែលមកពីចំនួន១០ប្រទេស ដែលពួកគេបានរៀនត្រៀមប្រលងទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសអូស្ដ្រាលី ខណៈដែលរូបគេបានប្រលងជាប់ផ្នែកចំណេះដឹងទូទៅ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបនិងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនិងទទួលស្គាល់អង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត និង លោកប្រធាន អនុប្រធាន នៃ មន្ទីរមុខងារសាធារណៈ .មន្ទីរអប់រំយុវជននិងកីឡានិង មន្ទីរសុខាភិបាល...
ព័ត៌មានលំអិតវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានធ្វើពិព័រណ៌ការងារឆ្នាំ២០២២ជាច្រើនជំនាញ ដើម្បីបង្ហាញការងារឱ្យយុវជន សិស្ស និស្សិត ចែករំលែកចំណេះដឹង បទពិសោធន៍ និងឱកាសការងារថ្មីៗក្នុងស្រុក ស្វែងរកសាលាផ្សេងៗដែលបង្រៀនជំនាញបច្ចេកទេសវិជ្ជាជិវៈ ផ្ដល់នូវជំនាញការងារ មុខរបរ និងជំនាញនាពេលអនាគត។ លោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិបហុបច្ចេកទេសអង្គរ មានប្រសាសន៍ថា វិទ្យាស្ថានជាតិមួយនេះ កំពុងដំណើរការសកម្មភាពបណ្ដុះបណ្ដាលបច្ចេកទេសលើវិស័យសំណង់ស៊ីវិល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.